ភ្នំពេញ៖ ស្រ្តីម្នាក់ ត្រូវបានគេប្រទះឃើញ ដេកស្លាប់នៅក្នុងគុម្ពោតព្រៃមួយ ខាងក្រោយភូមិ ឃ្មួញ ចម្ងាយពីផ្លូវលេខ ១០១៩ ប្រមាណតែ០៥ម៉ែត្រ ស្ថិតក្នុងសង្កាត់ ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ប្រភពពីអ្នកភូមិឲ្យដឹងថា ស្រ្តីដែលស្លាប់ទំនងជាមនុស្សវិកលចរិត ហើយដើរអនាថាគ្មានទិសដៅទេ និងក៏មិនមែនជាអ្នក ភូមិនេះដែរ។

សពមានសម្បុរស ស្ដើង មានអាយុប្រមាណជា ៤០ឆ្នាំ ស្លៀកខោជើងវែង ពណ៌ផ្កាក្រហមលាយស ពាក់អាវយឺតដៃវែងពណ៌លឿង ។

សាក្សីជាក្រុមអ្នកភូមិ ដែលបានទៅចោមរោមមើលសព និយាយថា នៅវេលាម៉ោងប្រហែលជា ០៨ព្រឹក ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១២ គេឃើញជនរងគ្រោះ អង្គុយ នៅកន្លែងកើតហេតុតែម្នាក់ឯង ហើយក៏គ្មានអ្នកណាមួយ ចាប់អារម្មណ៍ដែរ។ លុះដល់វេលាម៉ោងប្រមាណជា ០៤រសៀល ថ្ងៃដដែល ទើបដឹងថា ស្រ្តីនោះបានដេក ស្លាប់បាត់ទៅហើយ និងបាននាំគ្នារាយការណ៍ភ្លាមៗ ទៅនគរបាលប៉ុស្ដិ៍ឃ្មួញ។

ទាក់ទងដល់ការស្លាប់ស្រ្តី មិនស្គាល់អត្ដសញ្ញាណនេះ នគរបាលមិនបានរកឃើញ ភស្ដុតាងណាមួយ ដែលគួរឲ្យសង្ស័យថា ជាករណីឃាតកម្មទេ ហើយការ សន្និដ្ឋានដំបូង ជនរងគ្រោះ អាចស្លាប់ដោយជំងឺខ្យល់គរ។

សពត្រូវបានអ្នកភូមិ សម្រេចនាំគ្នាយកទៅបូជា នៅវត្ដអន្លង់់ក្ងាន នារសៀល ថ្ងៃដដែល ហើយក៏ទុកជាជូនដំណឹង ដល់គ្រួសារជនរងគ្រោះដែរ ហើយភិនភាគ នៃសព ដូចដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានចុះផ្សាយ ឬក៏អាចទៅទំនាក់ទំនងបន្ថែម នគរបាលប៉ុស្ដិ៍ឃ្មួញ៕

www.dap-news.com

ដោយៈ ជួន សុជាតិ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]