ប្រិយមិត្តដែលមានបទពិសោធន៍ ធ្វើដំណើរតាមយន្ដហោះ ឆ្លងទ្វីបរាប់ម៉ោង ពិតជាដឹងនូវការលំបាក និង ភាពតានទឹង ដែលត្រូវអង្គុយក្នុងកៅអីតូចចង្អៀតរាប់ម៉ោង។ បច្ចុប្បន្ននេះ Singapore Airways បានបង្កើតជាបន្ទប់សណ្ឋាគារនៅក្នុង យន្ដហោះប្រភេទ A380 ដែលមានគ្រែធំមួយ និង កៅអីពួកស្បែក រួមទាំង អេក្រង់ទំហំ ២៣ អ៊ីង ។ បន្ទប់នឹងចែកដាច់ចេញពី អ្នកដំណើរផ្សេងៗទៀត ។ អ្នកដំណើរក្នុងបន្ទប់ពិសេសនេះ ក៏ទទួលបានបញ្ជីមុខម្ហូបពិសេស ដែលមានមុខម្ហូបច្រើនជាងអ្នកដំណើរដ៏ទៃ និង ជម្រើសស្រាថ្លៃ។ ប៉ុន្ដែតម្លៃបន្ទប់នេះពីទីក្រុង សិង្ហបូរី ទៅ នូយក មួយជើងគឺ ១៥៧៥០ ដុល្លារសហរដ្ឋអាមេរិក។ ទោះជាតម្លៃសំបុត្រថ្លៃយ៉ាងណា ក៏អ្នកដំណើរថ្នាក់ពិសេសនេះ មិនមានបន្ទប់ទឹកផ្ទាល់ខ្លួន ឡើយ។ សូមមើលរូបខាងក្រោម។

ដោយ វីន

Khmerload

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]