ខេត្ត​​បាត់​ដំបង​​ ៖ បុរស​ជន​ជាតិ​វៀត​ណាម​ម្នាក់​​​ ត្រូវ​សមត្ថកិច្ច​​ឃាត់​ខ្លួន​​តាម​​ពាក្យ​បណ្តឹង​​របស់​ប្រពន្ធ ​ពី​បទ​ចូល​មុង​​ប្អូន​ថ្លៃ​ប៉ុន​​ប៉ង​ចាប់​រំលោភ​សេព​សន្ថវៈ កាល​ពី​វេ​លា​ម៉ោង​​១​រំលង​អធ្រាត្រ​​ឈាន​ចូល​​ថ្ងៃ​ទី​១៣ មិថុនា ​​នៅ​ក្នុង​ផ្ទះ​​ស្ថិត​​ក្នុង​ភូមិ​ព្រៃ​ចាស់​​ ឃុំ​ព្រៃ​ចាស់ ស្រុក​ឯ​ក​ភ្នំ ​ប៉ុន្តែ​​ជន​ជាប់​ចោទ​​អះ​អាង​ថា ​គេ​​ចូលមុង​ច្រឡំ ព្រោះ​ស្រវឹង​ពេក ​រក​កន្លែង​ដេក​អត់​ឃើញ ។

​មន្ត្រី​នគរ​បាល​​មូល​​ដ្ឋាន​និយាយថា ​បុរស​​វៀត​ណាម​នោះ​​ឈ្មោះ ហេង យ៉ាំង​​ធឿន អាយុ​៣៦​ឆ្នាំ និង​ប្អូនថ្លៃ​​ឈ្មោះ ភុំ ធីហឿង អាយុ​១៧​ឆ្នាំ ​ស្នាក់​នៅ​ក្នុង​ផ្ទះ​ជា​មួយ​គ្នា ។ ការ​ចាប់​រំលោភ​នោះ​មិន​បាន​សម្រេច​​ដោយ​សារ​នាងជា​ប្អូន​ថ្លៃ​​ភ្ញាក់​​ ទាន់ ​ហើយ​ស្ទុះ​រត់​ចេញ ។

​ស្ត្រី​ជា​ប្រពន្ធ​បុរស​ជាប់​ចោទ​ប្រាប់​សមត្ថកិច្ច​ ថា ប្តី​របស់​នាង​​មាន​គំនិត​​ទុច្ចរិត​​​ប៉ុន​ប៉ង​ចាប់​ប្អូន​ស្រី​របស់​នាង​​ រំលោភ​ក្នុង​គ្រា​នាង​​យក​​កូន​ទៅ​ខេត្ត​សៀម​រាប ​ដើម្បី​ព្យាបាល​ជំងឺ ។ ​រូប​នាង​​បាន​ត្រឡប់​​មក​វិញ​ទាំង​យប់​ក្រោយ​ពី​ប្អូ​ន​ស្រី​ប្រាប់​​អំពី​ រឿង​ចាប់​រំលោភ​​នោះ​​ភ្លាមតាម​ទូរស័ព្ទ ​ហើយ​ទៅ​ប្តឹង​​សមត្ថកិច្ច​​ឱ្យ​ចាប់​ខ្លួន​​​ប្តីទាំង​​យប់​ ។

នារី​រ​ងគ្រោះ​ឈ្មោះ ភុំ ធី​ហឿង និយាយ​​ប្រាប់​សមត្ថកិច្ច​​ថា ​ពេល​នាង​​កំពុង​ដេក​លក់​ ស្រាប់​តែ​​បង​ថ្លៃ​ឈ្មោះ ​យ៉ាំង​​ធឿន ​​ចូល​ក្នុង​មុង​របស់​នាង​ ហើយ​សម្រាត​​ខោ​នាង​​ តែ​នាង​ដឹង​ខ្លួនក៏​ធាក់ និងច្រានជន​ស្រវឹង​​នោះ​ចេញ ។ នាង​ងើប​រត់​ចេញ​ទៅ​ក្រៅ រួច​ទូរស័ព្ទ​ប្រាប់​បង​ស្រី​ភ្លាម ។

ជន​សង្ស័យ​​​សារ​ភាព​ថា គេ​​បើក​មុង​ចូល​ដេក​ជា​មួយ​ប្អូន​ថ្លៃ​ដោយ​សារ​ស្មាន​​តែ​ប្រពន្ធ​របស់​គេ​ ​ព្រោះ​​ស្រវឹង​ពេក ។ ​ពេល​គេ​​​ចាប់​ស្រាត​ខោ​ប្អូន​ថ្លៃ ឮនាង​​​និយាយ​ថា «ហេតុ​អី​ក៏​បង​ធ្វើ​អ៊ី​ចឹង​» ទើប​ដឹង​ថា ​នាង​ជា​ប្អូន​ថ្លៃមិន​មែន​ជា​ប្រពន្ធ​ទេ​ ។ ​​នេះ​​ជា​ការ​ភ័ន្ត​ច្រឡំ​តែ​ប៉ុណ្ណោះ ។

មន្ត្រី​នគរ​បាល​នៃ​ការិយាល័យ​ជំនាញ​ប្រាប់​​ថា ​ជន​សង្ស័យ​​ត្រូវ​កសាង​សំណុំ​រឿង​​បញ្ជូន​ខ្លួន​ទៅ​តុលាការ​​​ចាត់​ការ​​ តាម​​ច្បាប់ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]