រាជធានីភ្នំពេញ ៖ ​អ្នក​បើក​បរ​​រថយន្ត និង​​​ម៉ូតូ​ស្រវឹង​​​ដូច​​គ្នា​​ហើយបើក​បុក​គ្នា បណ្តាល​ឱ្យ​​ដួល​បោក​ក្បាល​​សន្លប់​ម្នាក់។ ​គ្រោះ​ថ្នាក់​​នេះ​កើត​ឡើង​​កាលពីវេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៣ មិថុនា ​ត្រង់​ចំណុច​​ផ្លូវ​​លេខ​៣១៥ កែងផ្លូវ​​លេខ​៥៩២ ស្ថិត​ក្នុង​សង្កាត់​​បឹងក​ក់​២ ខណ្ឌទួល​គោក ។

​ជន​រងគ្រោះ​​ជិះ​ម៉ូតូ​​​ម៉ាកយ៉ាម៉ាហា​មាន​គ្នា​២​នាក់ ​ឈ្មោះ​​សួស ម៉ូលី​សុដ្ឋា ​ភេទប្រុស អាយុ​​១៩​ឆ្នាំ ​ជាបុគ្គ​លិក​ផ្ទះ​​សំណាក់​​មួយ​បានដួល​បោក​ក្បាលតែ​មិ​សន្លប់​​ ចំណែក​ម្នាក់​​ទៀត​ឈ្មោះ​​ទូច វិសាល ​ភេទប្រុស អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​ខណ្ឌ​សែន​សុខ​បាន​ដួលបោក​ក្បាល​សន្លប់​​ស្តូក​។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]