បន្ទាប់ពីប្រេស៊ីល ចាញ់អាឡឺម៉ង់ ៧ ទល់នឹង ១ យ៉ាងអាម៉ាស់ ខណៈហូឡង់ ចាញ់ អាហ្សង់ទីន នាបាល់ប៉េណាល់ទី រួចមក ក្រុមទាំងពីរ នឹងត្រូវជួបគ្នា នាយប់រំលងអាធ្រាត ម៉ោង ៣ យប់នេះ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ពិភពលោក ដើម្បីប្រជែងគ្នា យកតំណែងលេខ ៣។


កីឡាដ្ឋាន៖ Estadio Nacional, Brasilia

អាជ្ញាកណ្តាល៖ Djamel Haimoudi សញ្ជាតិ អាហ្សឺរី

ក្រុមជម្រើសជាតិ ប្រេស៊ីល

ព្យាករណ៍ទម្រង់លេង (4-2-3-1) ជម្រើស ១១ នាក់៖ អ្នកចាំទី Cesar ខ្សែការពារ Maicon, Luiz, Dante, Marcelo ខ្សែបម្រើ Gustavo, Fernandinho បម្រើប្រយុទ្ធ Willian, Oscar, Hulk ប្រយុទ្ធជួរមុខ Fred

បន្ទាប់ពីអវត្តមានកីឡាឆ្នើម Neymar ម្ចាស់ផ្ទះប្រេស៊ីល បានបរាជ័យយ៉ាងអាម៉ាស់មុខ ដោយត្រូវក្រុមឥន្ទ្រីដែក អាឡឺម៉ង់ លុត ៧ ទល់នឹង ១ នៅមុខអ្នកគាំទ្រប្រេស៊ីល ដ៏ច្រើនសន្ធឹក កន្លងទៅនេះ។ ក្នុងនោះដែរ លោកគ្រូបង្វឹកប្រេស៊ីល បានជម្រុញអោយកូនក្រុម របស់លោក ស្តារមុខមាត់ឡើងវិញ ដោយនិយាយថា៖ “ទោះបីជាបរាជ័យកន្លងទៅ អាចប៉ះពាល់ដល់អាជីពរបស់គាត់ ប៉ុន្តែពួកយើង ត្រូវតែដើរទៅមុខបន្ត ដោយក្នុងនាមជាម្ចាស់ផ្ទះ ដាច់ខាតត្រូវតែនាំយកជ័យលាភី លេខ ៣ អោយបាន នាជំនួបយប់នេះ។”


ក្រុមមច្ចុរាជទឹកក្រូច ហូឡង់

ព្យាករណ៍ទម្រង់លេង (5-3-2) ជម្រើស ១១ នាក់៖ អ្នកចាំទី Cillesen ខ្សែការពារ Kuyt, De Vrij, Vlaar, Martins Indi, Depay ខ្សែបម្រើ Wijnaldum, Sneijder, Blind ប្រយុទ្ធជួរមុខ Robben, Van Persie

បើទោះជាចាញ់បាល់ប៉េណាល់ទី ៤ ទល់នឹង ២ ក្រោមថ្វីជើងរបស់អាហ្សង់ទីន យ៉ាងណាក៏ដោយ ក៏គ្រូបង្វឹកត្រៀមកាន់តំណែងដឹកនាំ Manchester United លោក Louis van Gaal បានជម្រុញអោយ កូនក្រុមរបស់លោក ខិតខំប្រកួតបន្ត ដោយនិយាយថា៖ “ពួកយើងនឹងធ្វើអ្វីៗ គ្រប់យ៉ាង ដើម្បីឈ្នះការប្រកួតនេះ។ ពួកយើងចង់ធ្វើដំណើរត្រលប់ទៅផ្ទះ ដោយកំណត់ត្រា មិនដែលចាញ់ នេះជាអ្វីដែលក្រុមជម្រើសជាតិ ហូឡង់ មិនធ្លាប់ធ្វើពីមុនមក”។


ប្រវត្តិជួបគ្នា

[មិត្តភាព] Brazil 0 – 0 Netherlands

[World CUP 2010] Netherlands 2 – 1 Brazil

[មិត្តភាព] Netherlands 2 – 2 Brazil

ទស្សនៈខ្មែរឡូត៖ Holland ឈ្នះ

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]