ភ្នំពេញ ៖កាលពីវេលា ម៉ោង ២និង២០នាទីរសៀលថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០១២ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចក្រសួងមហាផ្ទៃបាន ចុះឆែកឆេរ ហាងលក់ទំនិញពីរកន្លែង ក្លែងបន្លំស្លាកយីហោរបស់គេ នៅក្នុងភូមិសាស្រ្តខណ្ឌចំការមន ដែលទីតាំងទីមួយ ស្ថិតនៅតាមបណ្ដោយផ្លូវ៣៦០ កែងផ្លូវ១០៥ សង្កាត់ បឹងកេងកងទី២ ខណ្ឌចំការមន និងទីតាំងទី២ ស្ថិតនៅច្រមុះជ្រូក ក្បាលថ្នល់តាម បណ្តោយផ្លូវ២៧១កែងមហាវិថីព្រះមុន្នីវង្ស ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ  ។ ហើយក្នុងប្រតិបត្តិការ ចុះឆែកឆេរទាំងពីរទីតាំងខាងលើនេះ គឺដឹកនាំដោយលោក គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារងអមសាលា ដំបូងរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ឡុង ស្រេង អនុប្រធាននាយកដ្ឋាន នគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចនៃក្រសួងមហាផ្ទៃ និងយោងតាមពាក្យបណ្ដឹង របស់ក្រុមហ៊ុន ស្មាល រីថល ប្ដឹងទៅលើជនជាតិបារាំង១រូប ដែលបានបើកហាងលក់ទំនិញ ដោយជនជាតិបារាំងនោះ បានយកម៉ាក និងឡូហ្គោរបស់ក្រុមហ៊ុន ស្មាល រីថល ។

ក្នុងប្រតិបត្តិការណ៍ ចុះឆែកឆេរទីតាំងទាំងពីរខាងលើនេះ លោកវរសេនីយ៍ឯក ឡុង ស្រេង អនុប្រធាននាយដ្ឋាននគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ បានឲ្យដឹងថា ការចុះឆែកឆេរកន្លែងលក់ទំនិញ យកស្លាក យីហោគេមកប្រើពីរទីតាំងនេះគឺ ខាងកម្លាំងរបស់លោកបានទទួលពាក្យបណ្ដឹង របស់ជនជាតិ កាណាដា ម្នាក់ប្ដឹង ទៅលើជនជាតិបារាំង ដែលបានយកម៉ាក ឡូហ្គោស្មាល ដាក់លើផលិតផលប៉ះពាល់ឈ្មោះ ក្រុមហ៊ុនស្មាល រីថល ដែលមានទាំងម៉ាក ឡូហ្គោ រួមទាំងឯក សណ្ឋានបុគ្គលិក វិក្កយបត្រ សុទ្ធតែជាម៉ាករបស់ក្រុមហ៊ុនស្មាលទាំងអស់ ។

លោកក៏បានបញ្ជាក់ ឡូហ្គោ ចំនួន ពីរកន្លែងនេះ ត្រូវរើសចេញ យោងទៅតាមដីកា របស់ព្រះរាជអាជ្ញារង អមសាលា ដំបូងរាជធានីភ្នំពេញ គឺលោក គឺ ប៊ុណ្ណារ៉ា និង ពាក្យបណ្តឹងរបស់ ភាគីខាងក្រុមហ៊ុនស្មាល រីថល ដែលប្តឹង ចោទប្រកាន់ទៅលើជនជាតិ បារាំងពីបទលួចកម្មសិទ្ធិបញ្ញា ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ដោយ៖វាសនា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]