នារីរូបស្រស់ម្នាក់បាន សរសេររៀបរាប់ពីហេតុការណ៍ប៉ុនប៉ង ចាប់ជំរិត និង រំលោភនៅចំណតឡាន នៅក្នុងអាគារផ្សារទំនើប The Curve នៅប្រទេស ម៉ាឡេស៊ី។ វេលាម៉ោង ៥ កន្លះល្ងាចមួយ Chin Xin Ci (http://www.facebook.com/chin.xc) បានដើរ ឆ្ពោះទៅឡានរបស់នាង ពេលនាងរៀបនឹងចូលឡានរបស់នាង មានបុរសពីរនាក់លេចចេញ ប្រើកំបិតតាំងតោគម្រាមនាង និង ច្រាននាងចូលឡាន។

បុរសម្នាក់មានសណ្ឋានជាជនជាតិឥណ្ឌា និង បុរសម្នាក់ទៀតជាជនជាតិ ម៉ាឡេ បានយកសោឡាននាង Chin Xin Ci និង សំបុត្រចតឡានពីនាង រួចបើកចេញ។ ពេលបើកចេញបុរសជនជាតិ ឥណ្ឌាចាប់ផ្ដើមប៉ះពាល់ស្ទាបរាងកាយរបស់នាង មានបំណងលើសពីការចាប់ជំរិត។ នាងមិនទាន់ហានតដៃ ប៉ុន្ដែលួចបើកគន្លឹះសោទ្វារឡាន ដោយគិតថាឡាននឹងឈប់នៅពេលដល់ច្រកចេញពីចំណត ។ វេលាល្អមកដល់ នាងបានបើក និង ធាក់ទ្វារឡានក្នុងបំណងលោតចេញពីឡាន តែត្រូវបុរសជនជាតិឥណ្ឌាទាញនាងចូលវិញ នាងនៅតែខំធាក់ទ្វាររបើក រហូតទាល់តែបុរសម៉ាឡេ ស្រែកឲ្យបុរសឥណ្ឌាលែងនាងឲ្យរត់ទៅ ព្រោះមើលទៅនឹងមានគេឃើញមិនខាន។

នាងរត់រកគេជួយទាំងព្រលឹងចុងសក់ ។ ពេលនាងគិតដល់ហេតុការណ៍នេះ នាងមិននឹកស្មានថា ហេតុការណ៍បែបនេះកើតលើរូបនាងទេ ។ Chin Xin Ci បានទទួចដល់នារីដូចគ្នា ឲ្យប្រយ័ត្ន និង ដើរឲ្យមានគ្នាជាពិសេសកន្លែងស្ងាត់ ដូចក្នុងចំណតឡាន។ បើនាងមិនឈ្លាសវ័យ រកល្បិចបើកគន្លឹះ និង ធាក់ទ្វារចេញ នាងប្រហែលជាមិនដឹងទៅជាអ្វីនោះទេ ពេលបុរសកម្រក់ទាំងពីរអាចយកនាងទៅ កន្លែងគេបានសម្រេច។ សូមប្រិយមិត្តនារីពេលទៅលេងប្រទេសផ្សេងៗប្រយ័ត្ន ទោះជានៅប្រទេសទំនើបដូច ម៉ាឡេស៊ី ក៏ដោយ ព្រោះការសប្បាយតែងតែធ្វើឲ្យយើងភ្លេចពីគ្រោះថ្នាក់ ដែលនៅជុំវិញខ្លួនយើង៕

ដោយ វីន

Khmerload

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]