ជារឿងពិតណាស់ ពេលខ្លះយើង មិនសប្បាយចិត្ត នោះទេនៅពេល ដែលវេបសាយ Browsing បានរក្សាទុក នូវដានរបស់ វេបសាយទាំងអស់ ដែលយើងធ្លាប់ចូលមើល ដូច្នេះអ្នកណាដែល បានប្រើប្រាស់កុំព្យូទ័រ របស់យើងហើយ នោះពួកគេនឹងអាច ដឹងថាតើយើង បានចូលមើលវេបសាយ ណាខ្លះតាមរយៈ Web History។

ក៏ប៉ុន្តែបញ្ហានេះ លែងជាកង្វល់ របស់អ្នកទាំងអស់ គ្នាទៀតហើយ។ ព្រោះថាមានវិធី សម្រាប់លាក់រាល់ដាន នៃវេបសាយដែល អ្នកធ្លាប់បានចូលមើល ដោយប្រើជម្រើស Private Browsing។

ចំពោះអ្នកដែល ប្រើប្រាស់ Chrome ធ្វើជាវេបសាយ Browser អ្នកអាចចូល ទៅកាន់ជម្រើស Private Browsing ឬក៏គេអាច ហៅម្យ៉ាងទៀតថា Incognito Mode ដោយគ្រាន់តែចូល ទៅកាន់ Chrome រួចចុច Ctrl+Shift+N សម្រាប់ប្រភេទកុំព្យូទ័រ Windows និង Space bar+Shift+N សម្រាប់ប្រភេទកុំព្យូទ័រ Mac។

រីឯ Browser របស់ Internet Explorer វិញអ្នកអាច ដំណើរការវិធីនេះ ដោយចុច Ctrl+Shift+P។ ចំណែក Firefox អ្នកត្រូវចុច Ctrl+Shift+P សម្រាប់កុំព្យូទ័រ Windows និង Command-Shift-P សម្រាប់កុំព្យូទ័រ Mac។ លើសពីនេះទៀត យើងក៏អាច ធ្វើវាបាន នៅក្នុង Safari របស់ iPhone ផងដែរដោយអ្នក គ្រាន់តែចុចលើ Safari menu និងជ្រើសយកពាក្យ Private Browsing ជាការស្រេច។

ម្យ៉ាងវិញទៀត ជម្រើសមួយនេះ ក៏អាចការពារ ព័ត៌មានផ្ទាល់ខ្លួន និងអ្វីផ្សេងទៀត ដែលជាការសំងាត់ នៅលើវេបសាយ ដែលអ្នកធ្លាប់ប្រើ ផងដែរដូចជា Facebook និង Mail ជាដើមនៅពេល ដែលអ្នកប្រើប្រាស់ កុំព្យូទ័រសាធារណៈ,និងកុំព្យូទ័ររួម នៅកន្លែងការងារផងដែរ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?



ប្រភព៖ Yahoo

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]