ភ្នំពេញៈកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១២ កន្លងទៅ នៅវត្តសន្តិវ័ន្ត ហៅវត្តទួលអស់លោក ក្លឹងយុវជន កាកបាទ ក្រហមកម្ពុជា ប្រចាំនៅ សាកលវិទ្យាល័យជាតិ គ្រប់គ្រង (NUM) បានរៀបចំពិធីប្រគល់ ថវិកា ចូលរួម រំលែកទុក្ខ មានចំនួន ៥០០,០០០រៀល ដល់គ្រួសារ សពនិស្សិតឈ្មោះសុង ចាន់គិរី ដែលបានស្លាប់ដោយសារ លង់ទឹក កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១២ កន្លងទៅ។

នៅក្នុងពិធីនេះដែរគណៈគ្រប់គ្រងទាំងអស់ បានសម្ដែងនូវ មរណៈទុក្ខ យ៉ាងក្រៀមក្រំចំពោះមុខលោកសុង សាម៉េត និងអ្នកស្រី សាយ សុខហ៊ុយ ដែលត្រូវជាឪពុកម្តាយបង្កើតនៃសព។ លោកសុង សាម៉េត និងអ្នកស្រី សាយ សុខហ៊ុយ បានសម្តែង នូវក្តីក្តុកក្តួល លាយឡំ ដោយក្តីរំភើបចំពោះសន្តានចិត្តសប្បុរសជន របស់ក្លឹបយុវជន កាកបាទ ក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យជាតិគ្រប់គ្រង ដែលដឹកនាំដោយ លោកបណ្ឌិត កុយ កុសល ទីប្រឹក្សាក្លឹប យុវជនកាកបាទ ក្រហមកម្ពុជា ប្រ

ចាំសាកលវិទ្យាល័យ ជាតិគ្រប់គ្រង តំណាងលោកបណ្ឌិត ហោ ប៉េង សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យ ជាតិគ្រប់គ្រង ព្រមទាំងបានថ្លែងអំណរគុណ និងបានជូនពរដល់ ក្លឹបយុវជនកាកបាទ ក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យ ជាតិគ្រប់គ្រង ផងដែរ ៕

Photo by DAP-NEWS

ដោយៈប៊ុនសាយ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]