អេហ្ស៊ីប៖ មានការភ្ញាក់ផ្អើល ជាច្រើនទាក់ទង ទៅនឹងសម្តី របស់យោធានៃ ប្រទេសអេហ្ស៊ីប ដែលបានអះអាង ថាខ្លួនបាន បង្កើតឧបករណ៍មួយ សម្រាប់ពិនិត្យស្រាវជ្រាវ និងព្យាបាលជំងឺអេដស៍ ក៏ដូចជាជំងឺ ថ្លើមប្រភេទ C ផងដែរ។

នៅក្នុងសន្និសិទ្ធសារព័ត៌មានមួយ ប្រធាននៃទីភ្នាក់ងារ វិស្វកម្មរបស់យោធាអេហ្ស៊ីប បាននិយាយថា ក្រុមយោធារបស់លោក បានផលិតនូវ ឧបករណ៍បែបវិទ្យាសាស្រ្ត ដ៏អស្ចារ្យនិងចម្លែក មួយរាងដូច ជាកាំភ្លើង ដែលវាអាចពិនិត្យ រកឃើញមេរោគអេដស៍ ថ្លើមនិង វីរុសជាច្រើន ផ្សេងទៀត ដោយមិនចាំបាច់ ធ្វើតេស្តឈាម អ្វីឡើយ និងអាចព្យាបាល មេរោគទាំងនោះទៀតផង។

ទោះបីជាមាន ការបង្ហាញ អំពីព័ត៌មាននៃ ឧបករណ៍នេះ ក៏អ្នកវិទ្យាសាស្រ្ត និងមហាជនជាច្រើន នៅមានចម្ងល់ ដោយពួកគេសំអាងថា ព័ត៌មានលំអិតជាច្រើន ដូចជារបៀប ប្រើប្រាស់និង ប្រសិទ្ធិភាពរបស់វា នៅមិនទាន់ បានបញ្ជាក់នៅឡើយ។

យ៉ាងណាមិញ គ្រូពេទ្យយោធាម្នាក់ បាននិយាយថា ឧបករណ៍ប្រភេទនោះ ត្រូវការពិសោធន៍និង សាកល្បងបន្ថែមទៀត មុនពេលដែលវា ត្រូវបានដាក់ចេញ អោយប្រើប្រាស់ ជាសាធារណៈ។

វាជារឿង ដ៏អស្ចារ្យនិងប្លែក មួយទៀតដែល មនុស្សអាចព្យាបាល មេរោគកាចសាហាវ ទាំងនោះបាន។ យើងនឹងរង់ចាំ ពេលដែលឧបករណ៍ មួយនេះត្រូវបាន ដាក់ចេញអោយ ប្រើប្រាស់ជាសាធារណៈ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?




ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]