ភ្នំពេញៈ អ្នកជួញដូរ និងអ្នកប្រើប្រាស់ គ្រឿងញៀនពីរក្រុម ត្រូវបានកម្លាំង នគរបាល ខណ្ឌសែនសុខ ធ្វើការឃាត់ ខ្លួននៅ ចន្លោះ គ្នារយៈពេល៣ម៉ោង ក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ក្នុងនោះក៏បាន ដកហូតរថយន្ត មួយគ្រឿង ម៉ូតូមួយគ្រឿង រួមនិងទូរស័ព្ទដៃ និងប្រាក់ដុល្លារ ប្រាក់ខ្មែរមួយចំនួន ។

អធិការនគរបាលខណ្ឌសែនសុខ លោក ម៉ក់ ហុង បានឲ្យដឹងថា ក្នុងយុទ្ធនាការ មួយយប់នេះ កម្លាំងល្បាត របស់នគរបាល ខណ្ឌសែនសុខ បានធ្វើការឃាត់ខ្លួន មនុស្ស៨នាក់ ករណីទី១ បង្រ្កាបបាននៅ ម៉ោង១០ និង៤០នាទី យប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១២ ស្ថិតនៅក្រុមទី៩ ភូមិត្រពាំងឈូក ឃាត់ខ្លួនបានមនុស្ស ចំនួន៣នាក់ ដកហូតបាន ម៉ូតូគុប ពណ៌ទឹកប្រាក់ ពាក់ ស្លាកលេខ ១ច-៤៩០៩ មូយគ្រឿង ថ្នាំញៀន រួមទាំងទូរស័ព្ទដៃ ។ ជនសង្ស័យដែលឃាត់ខ្លួននោះ មានឈ្មោះ ១.ម៉ក់ វុទ្ធី ភេទប្រុស អាយុ១៩ឆ្នាំ , ២.ម៉ិញ ថៃ ភេទប្រុស អាយុ២១ឆ្នាំ និង ៣.ឡឹង ស៊ីណា ភេទប្រុស អាយុ២១ឆ្នាំ អ្នកទាំងនោះ ជាកម្មកររោងចក្រ ស្នាក់នៅ ក្រុមទី៤ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

លោក ម៉ក់ ហុង ក៏បានឲ្យដឹងទៀតថា ករណីទី២ បង្រ្កាបបាននៅម៉ោង ១និង៤០នាទី រំលងអាធ្រាត្រ ឈានចូល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១២ នៅតាមផ្លូវ២៧១ ក្រុមទី៩ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ឃាត់ខ្លួន បានមនុស្ស៥នាក់ ដកហូតបាន រថយន្តកូរ៉ូឡា មួយគ្រឿង ទូរស័ព្ទដៃចំនួន៦ គ្រឿង រូមទាំងប្រាក់ដុល្លារ មួយចំនួន ។ ជនសង្ស័យដែលត្រូវឃាត់ ខ្លួននោះ ទី១.ឈ្មោះ ចន្ទ សុខារ័ត្ន ភេទប្រុស អាយុ៣៣ឆ្នាំ ជាម្ចាស់រថយន្ត និងជាមេខ្លោង ក្នុងការចែកចាយ គ្រឿងញៀន, ទី២.ឈ្មោះ កែវ ម៉ុធធឿន ភេទប្រុស អាយុ៣៣ឆ្នាំ ជាអ្នកបើកបរ រថយន្ត, ទី៣.ឈ្មោះ ម៉ៅ សុជាតិ ភេទប្រុស អាយុ២២ឆ្នាំ ជាងផ្សាដែក ជាអ្នកចូលរួមដំណើរ ក្នុងរថយន្ត, ទី៤.ឈ្មោះ មុំ ករណា ភេទស្រី អាយុ២០ឆ្នាំ ជានារីបម្រើការងារ នៅក្លឹកខារ៉ាអូខេ ស្នាក់នៅផ្ទះ លេខ១៦៧ ផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន និងទី៥.ឈ្មោះ ម៉េង រីណា ភេទស្រី អាយុ២៦ឆ្នាំ ជាងអ៊ុតសក់ ស្នាក់នៅ សង្កាត់បឹងត្របែក ខណ្ឌចំការមន ។

មន្រ្តីនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា ជនសង្ស័យទាំង៨នាក់ នេះកំពុង ឃុំខ្លួនបណ្តោះ អាសន្ននៅ អធិការដ្ឋាន នគរបាល ខណ្ឌសែនសុខ រងចាំការកសាង សំណុំរឿងបញ្ជូនទៅ កាន់សាលាដំបូងរាជាធានីភ្នំពេញ ដើម្បីចាត់ការ តាមនីតិវិធីច្បាប់ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ដោយៈ ជួន សុជាតិ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]