រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី 21 ខែ មិថុនា ឆ្នាំ 2014 ក្រុមហ៊ុន Samsung បានរៀបចំកម្មពិធីសម្ពោធ ផលិតផលជាផ្លូវការក្នុងគោល បំណងដើម្បីណែនាំផលិតផល បច្ចេកវិជ្ជាថ្មីដល់គ្រួសារទាន់ សម័យ និងពិធីជប់លៀងថ្លែង អំណរគុណដៃគូចែកចាយ របស់ខ្លួនទាំងអស់ចំពោះ ការគាំទ្រអស់ពីចិត្ត និងដើម្បីពង្រឹងទំនាក់ទំនងឱ្យ កាន់តែរឹងមាំដើម្បីចាប់ដៃគ្នាដើរ លើវិថីនៃភាពជោគជ័យ ដែលគ្មានទីបញ្ចប់។ អ្វីដែលពិសេស និងដ៏គួរឱ្យកត់ សម្គាល់នៅក្នុងកម្មពិធីនេះ គឺការដាក់តំាងបង្ហាញ ផលិតផលច្នៃប្រឌិតថ្មី ទូរទឹកកក Samsung Food ShowCase និងម៉ាស៊ីនបោក សំលៀកបំពាក់ Samsung  WW9000។

នៅក្នុងព្រឹត្តិការណ៍នោះ លោក ហ្គីហាន់លី នាយកគ្រប់គ្រង ថៃសាមសុង អេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជា និង ឡាវ ក៏បានមានប្រសាសន៍ថា "ព្រឹត្តិការណ៍ថ្ងៃនេះមាន គោលបំណង 2 សំខាន់ ដោយទី 1 គឺកម្មពិធីជប់លៀងសម្រាប់ ដៃគូចែកចាយ ទំាងអស់ដើម្បីបង្ហាញ ពីការដឹងគុណ ក៏ដូចជាសូម អរគុណ អស់ពីចិត្តចំពោះការ ខិតខំប្រឹងប្រែងជាមួយ ក្រុមហ៊ុន Samsung និងទី 2 នោះគឺការបង្ហាញផលិតផល បច្ចេកវិជ្ជាច្នៃប្រឌិតថ្មី 2  ពី Samsung សម្រាប់គ្រួសារ ទាន់សម័យគឺ ទូរទឹកកក Samsung Food ShowCase និងម៉ាស៊ីនបោក សំលៀកបំពាក់  Samsung   WW9000។ ផលិតផលទាំងពីរនេះ នឹងធានាក្នុងការផ្តល់ឱ្យ លោកអ្នកនូវពេលវេលាបន្ថែម សម្រាប់គ្រួសារ។ យើងដឹងច្បាស់ តាមរយៈការ សិក្សាពីរបៀបរស់នៅ និងតម្រូវការអ្នកប្រើប្រាស់ ដែលចង់បានការ ប្រតិបត្តិការ រហ័សដោយមិន ចាំបាច់ចំណាយ ក្នុងការរង់ចាំ និងការរួមបញ្ចូលគ្នាជាមួយនឹង ការបង្កើត និងការរចនាដ៏ប៉ិន ប្រសប់របស់យើង។ ដោយជាលទ្ធផល យើងបានរក ឃើញដំណោះស្រាយដ៏ ល្អឥតខ្ចោះ សម្រាប់រាល់សមាជិក នៃគ្រួសាររបស់អ្នកគឺ ទូរទឹកកក Samsung Food ShowCase និងម៉ាស៊ីនបោកសំលៀកបំពាក់ Samsung  WW9000។"

 ដូចអ្វីដែលក្រុមហ៊ុន Samsung ជាម៉ាកផលិតផល បច្ចេកវិជ្ជាដ៏គួរឱ្យជឿទុកចិត្ត ដូច្នេះរាល់ផលិត ផលរបស់ក្រុមហ៊ុន Samsung តែងតែភ្ជាប់មកជាមួយ លក្ខណៈពិសេសពីម៉ាកដទៃ។ ហើយពេលនេះក៏ដូច រាល់ដង ក្រុមហ៊ុន Samsung សូមណែនាំទូរទឹកកក Samsung Food ShowCase និងម៉ាស៊ីនបោកសំលៀកបំពាក់ Samsung  WW9000។ ទូរទឹកកក Samsung Food ShowCase ត្រូវបានរចនាឡើង ដើម្បីអនុញ្ញាត ឱ្យប្រើប្រាស់អាចដំណើរការតាម កម្រិតដែលពួកគេចង់ប្រើដោយ មានការចែកជាថ្នាក់ៗ ដ៏ឆ្លាតវៃនៅក្នុងទូរទឹកកក។ ការបង្កើតថ្មីនេះផ្តោត យ៉ាងសំខាន់លើផ្នែក ShowCase និង InnerCase។ ផ្នែក ShowCase សម្រាប់ដាក់របស់ដែលត្រូវការ ជាញឹកញាប់ដូចជាភេសជ្ជៈជា ដើម ចំណែកឯផ្នែក InnerCase វិញ គឺសម្រាប់ទុកដាក់គ្រឿង ផ្សំផ្សេងៗដែលទុកបានយូរ។

ផ្នែក Showcase ត្រូវបានបង្កើតឡើង សម្រាប់រៀបចំ និងការប្រើប្រាស់លើផ្នែក ម្ហូបអាហារដែលមាន ភាពងាយស្រួល ដែលត្រូវបានបែងចែកជា 3 ផ្នែក ដូចជាថតដាក់ម្ហូបអាហារ (ថតលើ) - ថតដាក់ទឹកជ្រលក់ ឬ   ប័រ ដែលជាផ្នែកគ្រួសារ (ថតកណ្តាល)  និងថតដាក់ភេសជ្ជៈ & ចំណី និងផ្នែកសម្រាប់កុមារ (ថតក្រោម) - សម្រាប់ភាពងាយ ស្រួលរបស់កុមារ។ ឧទាហរណ៍កុមារអាចទាញ យករបស់នៅថតក្រោម ដែលគេត្រូវការដោយងាយស្រួល។ ចំពោះផ្នែក InnerCase ត្រូវបានបង្កើតឡើងដើម្បី រក្សាទុកម្ហូបអាហារ ឬ សាច់បន្លែ និងផ្លែឈើ។ ជាលទ្ធផល វាអាចរក្សាភាព ស្រស់ល្អនៃផ្លែឈើ និងបន្លែ។

និយាយអំពីម៉ាស៊ីនបោក ខោអាវ Samsung WW9000 អ្នកប្រាកដជាភ្ញាក់ផ្អើល ជាមួយនឹងការរចនារាង តូចច្រលឹងយ៉ាងប្រណិត ដែលសមឥតខ្ចោះជាមួយ នឹងគេហដ្ឋានដ៏ទំនើប របស់អ្នក និងប្រព័ន្ធដំណើរការដ៏ឆ្លាតវៃ។ ម៉ាស៊ីនបោកខោអាវ WW9000 ថ្មីនេះនឹងផ្លាស់ប្តូរ បទពិសោធន៍ វិធីបោកខោអាវជាមួយភាពងាយស្រួល នៃការបញ្ជានៅលើអេក្រង់ Touch Screen ដែលអនុញ្ញាតឱ្យ អ្នកជ្រើសរើស និងការកំណត់។ ហើយវាក៏មាន បំពាក់បច្ចេកវិជ្ជា ecobubble បោកត្រជាក់ដែលអាចជួយសន្សំ សំចៃថាមពលបានខ្ពស់។ នៅមានលក្ខណៈពិសេស ជាច្រើនដូច ជាសម្លេងស្ងាត់ល្អ កម្រិតញ័រតិច ប្រព័ន្ធដំណើរការអស្ចារ្យ និងចំណុចពិសេសៗ ជាច្រើនទៀត។ ហើយអ្វីដែលអស់ទាស់នោះ គឺអ្នកអាចបញ្ជាបោកសម្លៀក បំពាក់តាមរយៈទូរស័ព្ទដៃ ស្មាតហ្វូនផងដែរ។

So be ready to be the first to hand on these incredible innovation technology products for every member of your family.

សង្ឃឹមថាលោកអ្នក នឹងត្រៀមខ្លួនជាស្រេច ដើម្បីទទួលយកបទពិសោធន៍ នៃផលិតបច្ចេកវិជ្ជាច្នៃប្រឌិតថ្មី   ទំាង 2 នេះសម្រាប់ជាគុណ ប្រយោជន៍ ភាពងាយស្រួល និង ភាពទាន់សម័យសំរាប់ គ្រួសារអ្នក។

អំពីក្រុមហ៊ុន Samsung Electronics co., Ltdគឺជាក្រុមហ៊ុននាំមុខគេក្នុង ពិភពលោកលើផលិតផល បច្ចេកវិជ្ជាដ៏សម្បូរបែប តាមរយៈការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ។ យើងមាន បុគ្គលិកចំនូន 286.000 នាក់ នៅទូទាំង 80 ប្រទេស ដោយមានបរិមាណ លក់ប្រចាំឆ្នាំចំនួន 216.7 ពាន់លានដុល្លារ អាមេរិក។ព័ត៌មានបន្ថែមសូមមើល គេហទំព័រ www.samsung.com

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]