ភ្នំពេញ៖ ពិធីករបែបកំប្លុកកំប្លែង របស់ CTN លោក ដួង សុខគា ថ្មីៗនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើល ស្ទើរគ្រប់គ្នា ខណៈរូបថត១សន្លឹក របស់ពិធីករប្រុសរូបនេះ ត្រូវបានអ្នកនិយមលេង ហ្វេសប៊ុក យកទៅបង្ហោះ និង comment បែបលេងសើច ក្រោយពេលបានឃើញលោក សុខគា បូញមាត់បម្រុងចង់ ថើបនារីម្នាក់ ឈរក្បែរខ្លួន ដែលគេសង្ស័យថា ជា កែវ នីសា។

តាមរយៈរូបថត មួយសន្លឹករបស់ពិធីករ សម្បូរយោហាស័ព្ទ ដែលត្រូវបានគេយកទៅបង្ហោះ ក្នុងទំព័រហ្វេសប៊ុក និងចែកចាយឱ្យគ្នា ពីមួយទៅមួយនោះ គេមើលឃើញថា លោក ដួង សុខគា ឈរក្បែរស្រ្តីម្នាក់ ហើយយកដៃ ម្ខាងគៀកស្មា ចំណែកភ្នែកសម្លឹងមើលមុខ រីឯមាត់បានបង្ហាញពីសញ្ញា យ៉ាងច្បាស់ថា លោកកំពុងមានបំណងចង់ថើប ផែនថ្ពាល់ ដ៏សែនសម៉ដ្ឋរលោង។

មជ្ឈដ្ឋាន អ្នកនិយមលេង ហ្វេសប៊ុក ក្រោយពីបានឃើញសកម្មភាព របស់លោក សុខគា ខាងលើនេះ បានបង្ហាញពីចំណាប់អារម្មណ៍ភ្ញាក់ផ្អើល និងបានសរសេរ Comment បែបលេងសើចថា "តើបងសុខ គាធ្វើអីគេហ្នឹង ?? អួយ…!ធ្វើអ៊ីចឹងទេនៀក…!"។

ដូច្នេះកុំឲ្យនៅយូរ មានតែទស្សនា ទាំងអស់គ្នាមើល៍ថា តើប្រិយមិត្ត គិតយ៉ាងម៉េចដែរ ចំពោះរូបភាព របស់លោក ដួង សុខគា មួយនេះ?




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]