ស្មាតហ្វូន Lumia 630 ស៊ីមពីរ ភ្ជាប់មកជាមួយស្រាប់ នូវកម្មវិធីថ្មីមួយឲ្យឈ្មោះថា SensorCore ដែលមានញ្ញាណដឹងថា យើងកំពុងដើរនិងធ្វើលំហាត់ប្រាណ ដោយតាមដានចលនារបស់យើង និងទីតាំងដែលយើង កំពុងឈរជើង ដូច្នេះបានសេចក្តីថា Lumia 630 មានតួនាទីជាអ្នកតាមដាន សកម្មភាពដើម្បីសុខភាព នៅពេលប្រើប្រាស់ Apps ផ្សេងៗដោយ រាប់បញ្ចូលទាំង Bing Health & Fitness ផង។ 

Bing Health & Fitness មានមាតិកាព័ត៌មានស្តីពីភាព រឹងមាំនៃរាងកាយ ជីវជាតិ និងសុខភាព រួមជាមួយការតាមដាន និងមុខងារដទៃជាច្រើនទៀត ។

យើងអាចកំណត់គោលដៅ នៃកាឡូរីដែលយើងប្រាថ្នា ប្រចាំថ្ងៃ កំណត់ត្រាអ្វីដែល យើងបរិភោគ និងទទួលព័ត៌មានជីវជាតិ នៃអាហារប្រមាណជាង 300,000 មុខ ។ យើងអាចជ្រើសរើសវិធី ហាត់ប្រាណ ដែលមានការណែនាំជាជំហានៗ ជាពាក្យពេជន៍ ជារូបភាព និងវីដេអូផង ។ មិនត្រឹមតែប៉ុណ្ណោះ យើងក៏អាចប្រើប្រាស់ GPS tracker ដើម្បីកត់ត្រាពេលវេលា ចម្ងាយ កម្រិតរលាយនៃកាឡូរី នៅពេលដែលយើងបានដើរ រត់ ជិះកង់ ឬមួយធ្វើសកម្មភាពលំហាត់ ប្រាណផ្សេងៗទៀត ។ លើសពីនេះ យើងអាចបញ្ចូលរោគសញ្ញា ផ្សេងៗដើម្បីទទួលបាន ព័ត៌មានស្តីអំពីបញ្ហាសុខភាពដែលអាច កើតមានចំពោះយើងដោយ ប្រើប្រាស់មុខងារ Interactive Symptom Checker ។ ព័ត៌មានទាំងអស់អាចសំយោគ បញ្ចូលទៅក្នុងឧបករណ៍អេឡិច ត្រូវនិកដែល ដំណើរការដោយ Windows 8 ។

ការរាប់ជំហាន                                         សកម្មភាពលំហាត់ប្រាណរាប់ពាន់ សម្រាប់ជ្រើសរើស


ស្មាតហ្វូន Lumia 630 ស៊ីមពីរ

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]