ដូចអ្វីដែលយើងបានដឹងថា បច្ចេកវិជ្ជាពិតជាអស្ចារ្យ សម្រាប់ជីវិតរបស់យើងគ្រប់គ្នា ដូចជាទូរទឹកកក និងម៉ាស៊ីនបោកខោអាវ ដែលធ្វើឱ្យក្តីស្រមៃរបស់ យើងក្លាយជាការពិតបាន។ ហេតុដូចនេះ បានជាតែងតែ មានការរិះរកការបង្កើត ថ្មីៗមិនឈប់ឈរ។ ដូច្នេះតើមានបច្ចកវិជ្ជាថ្មី អ្វីដែលប្លែកអស្ចារ្យពី Samsung?

មិនចាំបាច់សង្ស័យនោះថាដែល Samsung គឺជាម៉ាកផលិតផលបច្ចេក វិជ្ជានាំមុខគេមួយក្នុងពិភពលោក បានខិតខំបង្កើតបច្ចេកវិជ្ជាថ្មីៗ ដែលនាំមកជូននូវអ្វីដែលកាន់ តែប្រសើរ អស្ចារ្យ និងអត្ថប្រយោជន៍កាន់តែ ច្រើនសម្រាប់ អ្នកប្រើប្រាស់ និងបរិស្ថាន ដូចក្នុងពេលនេះ Samsung កំពុងដាក់បញ្ចេញនូវទូរទឹកកកថ្មី Samsung Showcase និងម៉ាស៊ីនបោកខោអាវ ww9000 ដែលនឹងមកដល់ ប្រទេសកម្ពុជាក្នុងពេល ឆាប់ៗនេះ។



ទូទឹកកក Samsung Showcase ត្រូវបានផលិតឡើងជាមួយការរចនាច្ នៃប្រឌិតថ្មីរបស់ខ្លួន ក្នុងការបំពេញនូវអ្វីដែល អ្នកប្រើចង់បាន ពីព្រោះយើងដឹងថាពួកគាត់ចង់ បានអ្វីដែលរហ័សដោយមិន ចាំបាច់ចំណាយពេលច្រើនដើម្បី ស្វែងរករបស់នៅពេល បើកទូរទឹកកក ហើយនេះជា ចម្លើយដែលផ្នែកខាង ក្នុងរបស់ទូរទឹកកកមានភាព ឆ្លាតវៃដោយត្រូវបានបែងចែក ដែលមានពីរស្រទាប់ នៃទ្វារដែលផ្នែក Showcase សម្រាប់ដាក់របស់ញុំាដែល ត្រូវការជាញឹកញាប់ដូចជា ភេសជ្ជៈជាដើម ចំណែកឯផ្នែក InnerCase វិញ គឺសម្រាប់ទុកដាក់គ្រឿង ផ្សំផ្សេងៗដែលទុកបានយូរ។

ក្រៅពីនេះវាក៏មានលក្ខណៈពិសេសដូចជា ICE &  Water Dispenser ដែលផ្តល់នូវវិធីដ៏សាមញ្ញដើម្បី ទទួលបានភាពត្រជាក់ ដូច្នេះអ្នកអាចរីករាយ ជាមួយចំណុចនេះបានគ្រប់ ពេលវេលា។ អ្វីដែលកាន់តែ អស្ចារ្យនោះគឺ Smart Digital Inverter Technology ដែលបានបំពាក់ នៅក្នុងទូរទឹកកកនេះ ដែលធ្វើប្រសិទ្ធភាពថាមពលកាន់ តែប្រសើរឡើង និងដំណើរការភាពត្រជាក់ ដោយអាចប្រែប្រួល ដោយស្វ័យប្រវត្តិនៃសំពាធល្បឿនខ្យល់ 7  RPM ដើម្បីឆ្លើយតបទៅនឹងតម្រូវការ នៃភាពត្រជាក់។

ចំពោះម៉ាស៊ីនបោកខោអាវ Samsung ww 9000 វិញត្រូវបានគេ ហៅថាជាអ្នកបោកគក់ឆ្លាតវៃ បានផលិតឡើងដោយរួម បញ្ចូលគ្នាជាមួយការរចនាដ៏ប្រណិត ឆើតឆាយ ដែលនិយាយដោយស្មោះថាវា ពិតជាសមឥតខ្ចោះ សម្រាប់គេហដ្ឋានទំនើប របស់លោកអ្នក។ ម៉ាស៊ីនបោកខោអាវ Samsung ww 9000 ភ្ជាប់មកជាមួយនូវ ចំណុចទំនាក់ទំ នងជាមួយវិញ្ញាណនៃអ្នកប្រើប្រាស់ និងការបោកគក់ដ៏ឆ្លាតវៃ។ ហើយវា ត្រូវបានគេជឿយ៉ាងមុតមាំថា វានឹងផ្លាស់ប្តូរបទពិសោធន៍វិធីបោកខោអាវ ដោយមិនទាន់និយាយថាអ្នកនឹង ភ្ញាក់ផ្អើលជាមួយនឹង លក្ខណៈពិសេសៗ ដូចជាម៉ូដរចនាឆើតឆាយ យ៉ាងសាមញ្ញដែលបានរៀបរាប់ខាង លើជាមួយភាពងាយ ស្រួលនៃការបញ្ជានៅលើអេក្រង់ Touch Screen ដែលអនុញ្ញាតឱ្យ អ្នកជ្រើសរើស និងការកំណត់។ ពិតជាពិសេសជាមួយបច្ចេកវិជ្ជា ecobubble ដែលអាចបោកត្រជាក់ ពិតជា អាចជួយសន្សំថាមពលខ្ពស់។ នៅមានលក្ខណៈពិសេស ជាច្រើនដូចជាសម្លេងស្ងាត់ កម្រិតរំញ័រតិច ប៉ុន្តែផ្តល់ជូនលទ្ធផលខ្ពស់ និងអ្វីជាច្រើនបន្ថែមទៀត។ 

ផលិតផលទំាង 2 នេះនឹងមានដាក់លក់ ជាផ្លូវការក្នុងពេលឆាប់ៗនេះ នៅប្រទេសកម្ពុជា ដូច្នេះសូមរង់ចាំ ទំាងអស់គ្នាដើម្បីទទួលយកបទ ពិសោធន៍ប្រើប្រាស់នៃផលិតផលបច្ចេកវិជ្ជា ច្នៃប្រឌិតដ៏អស្ចារ្យមិនគួរឱ្យ ជឿពី Samsung សម្រាប់ជីវិត និងគ្រួសារទាន់ សម័យរបស់អ្នក។




ឆ្លៀតក្នុងឱកាសនេះក្រុមហ៊ុន Samsung ក៏មានកម្មវិធីផ្តល់ជូនពិសេស ដើម្បីអបអរព្រឹត្តិការណ៍ បាល់ទាត់ពិភពលោក 2014។ សូមអញ្ជើញទៅ កាន់ស្តង់ Samsung នៅ TK Avenue ទួលគោក ចាប់ពីថ្ងៃទី 20 ដល់ 23 មិថុនា 2014 ដើម្បីទទួលបានការផ្តល់ជូនពិសេសចំពោះរាល់ការទិញទូរទស្សន៍ Samsung Smart TV ទូរទស្សន៍ Samsung UHD ជាពិសេសលោកអ្នកនឹងទទួលបាន Home Theater មួយឈុតដោយឥតគិតថ្លៃ ចំពោះការទិញទូរទស្សន៍កោង Samsung Curved UHD។

នៅចំាអីទៀត! ការផ្តល់ជូននេះមិនមែនមាន រាល់ថ្ងៃនោះទេ។

អំពីក្រុមហ៊ុន Samsung Electronics co., Ltdគឺជាក្រុមហ៊ុននាំមុខគេក្នុងពិភព លោកលើផលិតផល បច្ចេកវិជ្ជាដ៏សម្បូរបែប តាមរយៈការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ។ យើងមាន បុគ្គលិកចំនូន 286.000 នាក់ នៅទូទាំង 80 ប្រទេស ដោយមានបរិមាណលក់ប្រចាំឆ្នាំចំនួន 216.7 ពាន់លានដុល្លារ អាមេរិក។ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com

បញ្ចូលអត្ថបទ ដោយម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]