ប្រេស៊ីល៖ នាពេលបច្ចុប្បន្ននេះ ប្រជាជនដែល រស់នៅក្នុងប្រទេស ប្រេស៊ីល ជាពិសេសអ្នក បង្ហាញម៉ូតល្បី ជាច្រើនបាន នាំគ្នានិយមនូវ វិធីសាស្ត្រថ្មីមួយ ដើម្បីព្យាបាលសក់ខូច និងបែកចុង ដោយការដុតសក់ ដើម្បីថែរក្សាសក់ ឲ្យនៅស្រស់ស្អាត ហើយត្រូវបានគេ ឲ្យឈ្មោះ ថា Velaterapia។

យ៉ាងណាមិញ តារាបង្ហាញម៉ូត ប្រេស៊ីលម្នាក់ ឈ្មោះថា Barbara Fialho ប្រចាំឲ្យក្រុមហ៊ុន សំលៀកបំពាក់ ខោអាវក្នុងនារី ម៉ាក Victoria's Secret  បានប្រើប្រាស់នូវ វិធីនេះជំនួស ឲ្យការអ៊ុតសក់ត្រង់ ដែលអាចធ្វើ ឲ្យសក់នាងកាន់ តែជ្រុះខ្លាំងថែមទៀត។

គួរបញ្ជាក់ថា វិធីព្យាបាលសក់នេះ គេប្រើអណ្តាតភ្លើង ដុតនឹងទៀន យកមកដុតរោល សក់ ដើម្បីឲ្យរន្ធសក់ បើក និងផ្តល់ នូវជីវជាតិបំប៉នដល់ សក់ផ្នែកខាងក្នុង និងជំរុះចោលនូវសក់ ដែលស្ងួត និងបែកចុង ហើយវិធីនេះដែល គេត្រូវចំនាយពេល ប្រមាណបីម៉ោង ផងដែរ។

ទោះជាយ៉ាងណា វីធីមួយនេះ គឺជាវិធីមួយដែល កំពុងពេញនិយម បំផុតសម្រាប់ ជនជាតិប្រេស៊ីល ក្នុងចំនោម វិធីថែសម្ផស្ស ដទៃៗទៀត ព្រោះវាមិនត្រឹម តែធ្វើឲ្យសក់ របស់អ្នកទន់ រលើបរលោង និងមាំមួន ប៉ុណ្ណោះទេ តែវាថែមទាំង ថែរក្សាសក់អ្នកឲ្យ នៅវែងដូចដើម ដោយមិន ចាំបាច់ កាត់សក់ដែលខូចនោះចោល៕

ចង់ដឹងថា ការព្យាបាលសក់ ដោយការដុតភ្លើងនេះ យ៉ាងណានោះ សូមទស្សនា វីដេអូទាំងអស់គ្នា!

តារាបង្ហាញម៉ូត Barbara Fialho ដែលបានប្រើប្រាស់ការព្យាបាលសក់នេះ


ការព្យាបាលសក់ខូច ដោយការដុតភ្លើង



ប្រភព dailymail

ដោយ mey

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]