ការប្រកួតបាល់ទាត់ World Cup បាន ធ្វើឲ្យ កក្រើកពិភពលោក ដែល អ្នកទស្សនា តែងចង់តាមដាន ការប្រកួត នានា របស់ ក្រុមប្រកួត របស់ប្រទេសនីមួយៗ ដែលខ្លួនគាំទ្រ និង មាន កីឡាករល្បីៗ ។ ហើយអ្នកគាំទ្រខ្លះ បានទៅទស្សនាផ្ទាល់ នៅ ក្នុងពហុកីឡាដ្ឋានផ្ទាល់ និង អ្នកខ្លះ តាមដានការបន្តផ្ទាល់ ទូទាំង ពិភពលោក។ ប៉ុន្តែ តើអ្នក មានបាន ដឹងថា កីឡាករល្បីទាំងនោះ ពួកគេបានធ្វើអ្វីខ្លះ មុន និង បន្ទាប់ពី ពួកគេបាន បញ្ចប់ការប្រកួតរបស់ពួកគេ នៅលើទីលានបាល់ទាត់នោះ? ដូច្នេះអ្នក សាកមកមើល រូបភាពខ្លះៗ   អំពីសកម្មភាពរបស់កីឡាករល្បីៗ ក្រោយការប្រកួត World Cup ទាំងនោះខាងក្រោមនេះ ៖

- Neymar ដែលជាកីឡាករដ៏ល្បី លេចធ្លោ និងសំខាន់ របស់ ក្រុមម្ចាស់ផ្ទះ ប្រេស៊ីល ក្នុងសង្ឃឹមថាការយក ឈ្នះ World Cup ២០១៤ នេះ បានថតរូប ជាច្រើន និង បង្ហោះពេញ បណ្តាញអ៊ីនធើណេត ដែលគេហៅកីឡាករ Neymar ថាជាសេ្តចបាល់ទាត់ក្នុង Instragram ទៀតផង ។ Neymar មានរូបថតជាង ២០០០ រូបក្នុង Instragram ហើយមានរូបថតជា ច្រើនត្រូវបាន ថត បន្ទាប់ពីកីឡាករនេះ បានរក គ្រាប់បាល់ឲ្យ ប្រេស៊ីល ឈ្នះការប្រកួតជើងដំបូង ជាមួយ ក្រូអាត ពេលបើកឆាក World Cup  ។  

Neymar ថតជាមួយមិត្តរួមក្រុមនៅលើយន្តហោះ 

NeymarថតSelfie ជាមួយមិត្តរួមក្រុម Marcelo(ខាងធ្វេង) និងHulk (កណ្តាល)


Neymar ថតរូបខ្លួនឯងជាមួយមិត្តស្រីជាម៉ូឌែល  Gabriella Lenzi

រូបថត ដែលបង្ហោះចូលបណ្តោញអ៊ីនធើណេត គេឃើញ  អធិការបតី មិកកែល របស់ប្រទេសអាល្លឺម៉ង់ បាន សប្បាយចិត្តរហូត ទប់ចិត្តមិនបាន ចូលទៅអបអរសាទរដល់បន្ទប់ ផ្លាស់ សម្លៀកបំពាក់របស់កីឡាករអាល្លឺម៉ង់  ក្រោយពីពេល អាល្លឺម៉ង់ យកឈ្នះ ព័រទុយហ្គាល់ ៤-០ ក្នុង ការ ប្រកួតជើងដំបូង  ។  


កីឡាករ Lukas Podolskiបង្ហោះរូបជាមួយអធិការបតី មិកកែល ចូលក្នុងTwitter 


ក្រុមកីឡាករ អង់គ្លេស ពេលជិះឡានទៅប្រកួតជាមួយក្រុម អ៊ីតាលី 

កីឡាករMario Balotelliខ្សែប្រយុទ្ធ អ៊ីតាលីបង្ហោះរូបជាមួយគូដណ្តឹងក្នុង instagram


ក្រុមកីឡាករ បែលហ្សិក អង្គុយលំហែអារម្មណ៍មុនពេលប្រកួតជាមួយក្រុម អាល់ហ្សេរី 

កុំភ្លេចចូលរួមទស្សន៍ទាយបាល់ទាត់ World Cup ជាមួយខ្មែរឡូត ដើម្បីឈ្នះរង្វាន់ទឹកប្រាក់ជាច្រើន!

ប្រភព ៖ ដេលីម៉ល

ដោយ ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]