វីដេអូឃ្លីប ឡើងច្រៀង នៅលើឆាកតន្ត្រីផ្សាយផ្ទាល់ របស់ តារាចម្រៀងប្រុស វ័យក្មេង ម៉ានិត ប្រចាំផលិតកម្ម ភ្លេងរីខត ត្រូវបានបង្ហោះ ទាំងនៅលើយូធូប និង ហ្វេសប៊ុក ហើយទទួលបាន ការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ប្រិយមិត្តជាច្រើន រហូតក្លាយជាប្រធានបទ យ៉ាងក្តៅគគុក។

ស្របពេលជាមួយគ្នានោះ គេហទំព័រ សារព័ត៌មានក្នុងស្រុក មួយចំនួន ក៏បានចុះផ្សាយ យ៉ាងព្រោងព្រាតផងដែរថា ម៉ុង ម៉ានិត លក់មុខលើ ឆាកតន្ត្រី ផ្សាយផ្ទាល់ ដែលចង់សំដៅ ទៅលើ ការរងនូវក្តីអាម៉ាសមួយ ខណៈដែល លោក បានឡើងច្រៀង លើឆាកតន្ត្រី ហង្សមាស ដោយតម្រូវឲ្យអ្នករៀបចំ កម្មវិធី ចាក់ឌីស ដើម្បីធ្វើមាត់តាម ប៉ុន្តែ បែរជាលឺតែសំឡេងភ្លេង មិនលឺសំឡេងអ្នកច្រៀង ទៅវិញ ដែលធ្វើឲ្យលោក ម៉ានិត ខ្មាស ទស្សនិកជន ស្ទើរនិយាយមិនចេញ។

ទោះជាយ៉ាងណា ម៉ានិត ហាក់មានប្រតិកម្មខ្លាំងៗ ទៅលើវីដេអូឃ្លីប ដែលថតបាន ពីការផ្សាយផ្ទាល់ នៅតាមកញ្ចក់ទូរទស្សន៍នោះ ដោយលោកបានអះអាងថា មានបញ្ហរអាក់រអួល បច្ចេកទេសខ្លះ នៅទីនោះ ខណៈពេលកំពុងតែផ្សាយផ្ទាល់ ទើបហេតុនេះហើយ បានជាអ្នកទស្សនា តាមកញ្ចក់ទូរទស្សន៍ មិនអាចស្តាប់លឺសម្លេងច្រៀង បានដូចជា អ្នកកំពុងទស្សនា នៅស្ថានីយ៍ទូរទស្សន៍ផ្ទាល់។

ក្នុងនោះដែរ បើយើងក្រឡេក មកមើល វីដេអូឃ្លីប ថតបានដោយអ្នកចូលរួម ទស្សនាផ្ទាល់ ដែលមានវត្តមាននៅទីនោះវិញ អាចឲ្យយើងឃើញបានថា តាមពិតទៅ ទាំងសម្លេងច្រៀង និង សម្លេងភ្លេង អាចស្តាប់បានលឺច្បាស់ធម្មតា មិនមានបញ្ហាអ្វី ដូចជា អ្នកទស្សនា បានឃើញ នៅតាមកញ្ចក់ទូរទស្សន៍ ឬ វីដេអូឃ្លីប ដែលបានបង្ហោះនោះឡើយ។

គួរបញ្ជាក់ដែរថា លោក ម៉ុង ម៉ានិត ដែលភាគច្រើន គេស្គាល់លោក តាមរយៈឈ្មោះ Manith Jupiter នោះ គឺជាតារាចម្រៀង ល្បីលេចធ្លោមួយដួង ក្នុងចិត្តយុវវ័យខ្មែរជាច្រើន ប្រចាំផលិតកម្ម ភ្លេងរីខត ដោយសារតែលោក មានសមត្ថភាព អាចនិពន្ធទំនុកច្រៀង និង សាច់ភ្លេង ដោយខ្លួនឯង មិនចាំបាច់ចំលង បទពីបរទេស យកមកច្រៀងនោះទេ។ យ៉ាងណាមិញ សំរាប់ប្រធានបទ ខាងលើ អាចជាការខុសឆ្គង បច្ចេកទេសសម្លេងខ្លះ ដែលអាចកើតមាន ដោយចៃដន្យ ក៏អាចថាបាន។

ទោះជាយ៉ាងណា បទល្បីៗជាច្រើន របស់លោក ម៉ានិត បានទទួលការគាំទ្រ យ៉ាងខ្លាំង ពីសំណាក់មិត្តៗយុវវ័យ ហើយថ្មីៗនេះ លោកក៏ទើបនឹង ចេញអាល់ប៊ុមបទថ្មី របស់ខ្លួន ផងដែរ ដែលមានចំណងជើងថា “ស្នេហ៍ពិតជិតផ្ទះ” ។

សូមប្រិយមិត្ត ទស្សនាវីដេអូឃ្លីប ទាំងពីរ ខាងក្រោម ដើម្បីធ្វើការប្រៀបធៀបគ្នាមើល!



នេះជាវីដេអូឃ្លីប ពីការផ្សាយផ្ទាល់ របស់ស្ថានីយ៍ទូរទស្សន៍ ហង្សមាស HD TV ៖

ខាងក្រោមនេះវិញ ជាវីដេអូឃ្លីប ថតបានដោយអ្នកចូលរួមទស្សនា ផ្ទាល់តែម្តង ៖

តើប្រិយមិត្ត យល់ឃើញយ៉ាងណាទៅវិញដែរ?

ប្រភពពី ហ្វេសប៊ុក Manith Jupiter

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]