តើអ្នកជឿជាក់ដែរ ឬទេ ថាស្រ្ដីដែលអ្នកបានឃើញក្នុងរូបនេះ មានអាយុ៥១ឆ្នាំ?

Jacqueline Ooi ត្រូវបានគេស្គាល់ថា ជាអ្នកគ្រប់គ្រងនៅក្នុងសាលាមួយនៅក្នុងរដ្ឋ មួយនៃសហរដ្ឋអាមេរិច  ហើយនាងតែងតែទៅហាត់ប្រាណជាប្រចាំ ទោះបីជាសព្វថ្ងៃនាងមានអាយុ៥១ឆ្នាំក៏ដោយ។ នៅពេលដែលខាងស្ថានីយ៍ទូរទស្សន៍ចុះទៅសំភាសន៍នាង នៅកន្លែងហាត់ប្រាណ នាងបាននិយាយប្រាប់ទៅ អ្នកយកពត៌មានថា ដើម្បីថែរក្សារាងឲ្យបានស្អាតនិងមាន សុខភាពល្អ គឺត្រូវការធ្វើហាត់ប្រាណជារៀងរាល់ថ្ងៃ។ នាងបានប្រាប់ពីវិធីសាស្រ្ដមួយ ផ្សេងទៀតគឺនៅពេលដែលអ្នក​ទៅហាត់ប្រាណ អ្នកត្រូវតែគិតថា នឹងចំណាយពេលក្នុងការ ហាត់ប្រាណឲ្យយូរ គឺការមិនបោះបង់ចោល។​ អ្វីដែលសំខាន់នៅក្នុងពេល បច្ចុប្បន្ននេះគឺ អាហារភាគច្រើនសំបូរទៅ ដោយជាតិខ្លាញ់ ដែលបណ្ដាលឲ្យងាយ នឹងកើតជំងឺផេ្សងៗ។​ ដូចនេះប្រសិនបើជាប្រិយមិត្ដ ចង់មានសុខភាពល្អគួរតែ ធ្វើការហាត់ប្រាណជា ប្រចាំទោះបីជា តិចឬច្រើនក្ដី៕

រៀបចំដោយ​ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]