នៅលើពិភពលោក យើងនេះតែងតែ មានរឿងចម្លែក និងវត្ថុអស្ចារ្យជាច្រើន ដែលយើងមិនធ្លាប់នឹកស្មានដល់។ ដែលកាលពីមុន ខ្មែរឡូតធ្លាប់បាន នាំអារម្មណ៍ប្រិយមិត្ត ទៅទស្សនារូបរាង ចម្លែកៗរបស់សណ្ឋាគារ ទាំង១០ រួចមកហើយ។

ពេលនេះយើង នឹងនាំអារម្មណ៍ ប្រិយមិត្តទាំងអស់គ្នា ទៅទស្សនាផ្ទះ ចម្លែកៗបំផុត នៅលើពិភពលោក វិញថាតើ រូបរាងរបស់វា អស្ចារ្យយ៉ាងណាទៅ។ ចង់ដឹងសូម ទស្សនាទាំងអស់គ្នា៖

១.ផ្ទះរាងជា ក្រឡ


គំនិតដ៏អស្ចារ្យ ក្នុងការសាងសង់ ផ្ទះមួយនេះ បានមកពី ក្រុមហ៊ុន Pioneer Cooperage និងសង់ឡើង ក្នុងឆ្នាំ១៩២៦ វាជាកន្លែង ដ៏ល្បីល្បាញនិង ទាក់ទាញការ ចាប់អារម្មណ៍ពី ភ្ញៀវទេសចរ យ៉ាងខ្លាំង។

២.ផ្ទះរាងជា ប៉ាន់តែ


វាគឺសំណង់មួយ ដ៏អស្ចារ្យស្ថិតក្នុង តំបន់ Zillah Washington សហរដ្ឋអាមេរិក។ វាត្រូវបាន សាងសង់ឡើងក្នុង ឆ្នាំ១៩៩២ ដើម្បីរក្សា ការចងចាំ នៅពេលដែល រដ្ឋលេខាធិការ នៃក្រសួងមហាផ្ទៃ របស់សហរដ្ឋអាមេរិក ទទួលសំណូក។

៣.ផ្ទះរូបរាង បង្គន់


ផ្ទះដែលមាន រូបរាងជាបង្គន់ ដ៏គួរអោយភ្ញាក់ផ្អើល មួយនេះត្រូវបាន សាងសង់ដោយ ចៅហ្វាយក្រុង Suwon នៃប្រទេសកូរ៉េខាងត្បូង គឺលោក Sim Jae-Duck ដែលគាត់បាន ចំណាយទឹកប្រាក់ អស់១.១លានដុល្លារ ដើម្បីសង់វា។ យោងតាមរបាយការណ៍ លោក Jae-Duck បានកើតនៅ ក្នុងបន្ទប់ទឹក ដែលនេះជា មូលហេតុគាត់ នឹកឃើញសង់ ផ្ទះរូបរាងបែប នេះឡើង។

៤.ផ្ទះរូបរាង ស្បែកជើង


លោក Mahlon N Haines អ្នកជំនួញខាង ស្បែកជើងដ៏ធំ បានសង់ផ្ទះ រូបរាងជាស្បែកជើង នេះឡើងក្នុង ទីក្រុង Hellam Pennysylvania សហរដ្ឋអាមេរិក ហើយពេលនេះវា ក្លាយជាផ្ទះ ដ៏គួរអោយ ចាប់អារម្មណ៍ពី ភ្ញៀវទេសចរជាច្រើន ផងដែរ។

៥.ផ្ទះផ្ងារជើង


ស្ថាបត្យករ Daniel Czapiewski បាននឹកឃើញ បង្កើតផ្ទះបែបនេះឡើង។ វាស្ថិតនៅក្នុង ទីក្រុង Szymbark, ប្រទេសប៉ូឡូញ។ ការសាងសង់ផ្ទះ ផ្ងារជើង មួយនេះត្រូវចំណាយ ពេល១១៤ថ្ងៃ ដើម្បីសម្រេច។ វាក៏ជាផ្ទះ មួយដ៏អស្ចារ្យ និងគួរអោយចាប់ អារម្មណ៍ខ្លាំងផងដែរ។

៦.ផ្ទះរាងជា ពីរ៉ាមីត


លោក Jim Onan ដែលមានការ ចាប់អារម្មណ៍ទៅលើ សំណង់នៃ ប្រទេសអេហ្ស៊ីប។ ទើបបានជាគាត់ សម្រេចចិត្តសាងសង់ ផ្ទះដែលមាន រាងដូចជា ពីរ៉ាមីត នៅក្នុងទីក្រុង Wadsworth រដ្ឋ Illinois ក្នុងឆ្នាំ១៩៧៧។

៧.ផ្ទះរូបរាង ជាផ្សិត


សំណង់នេះ ស្ថិតនៅក្នុង ទីក្រុង Ohio ដែលសង់ឡើង ដោយលោកសាស្ត្រាចារ្យ ផ្នែកស្ថាបត្យកម្ម នៃសាកលវិទ្យាល័យ Cincinnati វាគឺជាផ្ទះមួយ ដែលមានការ ច្នៃម៉ូតយ៉ាង ល្អប្រណិតនិង គួរអោយចង់រស់នៅ យ៉ាងខ្លាំងផងដែរ។

បន្ទាប់ពីមើល សំណង់ផ្ទះចម្លែកៗ ទាំងអស់នេះហើយ តើប្រិយមិត្តយល់ ថាផ្ទះមួយណា ដែលគួរអោយ ចាប់អារម្មណ៍ជាងគេ?

ប្រភព៖ មីរ័រ

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]