កម្មវិធីប្រកួត បាល់ទាត់ពិភពលោក ដែលប្រារព្ធធ្វើឯ ប្រទេសប្រេស៊ីលនៅក្នុង ពេលដ៏ខ្លីខាងមុខនេះ បាន ធ្វើឲ្យបណ្តាអ្នកនិយមកីឡា បាល់ទាត់នៅទូទាំងសាកល លោករំភើបចិត្ត និង រង់ចាំតាមដានដោយក្តី ទន្ទឹង ។ ពួកគេកំពុងស្វែងរក កម្មវិធីទូរស័ព្ទដែលផ្តល់ព័ត៌មាន ស្តីពីក្រុមដែលខ្លួនពេញចិត្ត ព័ត៌មានជុំវិញបាល់ទាត់ និង កម្មវិធីលេងហ្គេមសម្រាប់ យកទៅលេង និង បង្ហាញពីបទពិសោធន៍ បាល់ទាត់តាម បណ្តាញសង្គម ។

ស្មាតហ្វូន Windows Phone និងស្មាតហ្វូន Lumia មានកម្មវិធីជាច្រើន ទាក់ទងទៅនឹងព័ត៌មាននិងហ្គេម ទាក់ទងទៅនឹងបាល់ទាត់ដោយ រាប់បញ្ចូលទាំងកម្មវិធីដែលទើបបាន Update ថ្មី OneFootballBrasil ផង។ លើសពីនេះ នៅក្នុង Windows Phone Store ថែមទាំងមានកម្មវិធីល្បីៗជាច្រើន ទៀតសម្រាប់តាមដាន ក្រុមដែលលោកអ្នកពេញចិត្ តដូចជា Goal Live Scores, FIFA14, Vine និង Adidas miCoach ។

ដូច្នេះប្រសិនបើអស់លោក លោកស្រី មិត្តអ្នកអានដែលកំពុងប្រើ Lumia ហើយមានការចាប់អារម្មណ៍ នឹងតាមដានការ ប្រកួតកីឡាពិភពលោក សូមទាញយកកម្មវិធីទាំងនោះដោយមេត្រី៕





បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]