អង់គ្លេស ៖ វាពិតជាចម្លែកខ្លាំងណាស់ ដែលគូស្នេហ៍ដែល ទើបនឹងរៀបការ ថ្មីថ្មោងមួយគូនេះ បានចំនាយពេល ក្រេបទឹកឃ្មុំ នៅមាត់រណ្តៅ ភ្នក់ភ្លើងដ៏សន្ធោរសន្ធៅមួយកន្លែង។

គួរបញ្ជាក់ផងដែរថា គូស្នេហ៍ដែលមាន ចំនង់ចំនូលចិត្តខុសពី អ្នករៀបការថ្មីថ្មោង ដ៏ទៃទៀតនេះ មានឈ្មោះ Neil  និង Helen បានធ្វើដំនើរ ៤,៨០០ គីឡូមែត្រ ដើម្បីទៅដល់ រណ្តៅឧស្ម័ន Derweze Gas ដែលមានភ្លើងឆេះមិនចេះរលត់ ដែលត្រូវបានគេឲ្យឈ្មោះថា ទ្វារឋាននរក។

ជាមួយគ្នានេះដែរ Neil  និង Helen បានធ្វើដំនើរ ពីអង់គ្លេស ទៅកាន់ ទ្វារឋាននរកនេះ ដែលមានទីតាំងនៅ  ក្នុងប្រទេសទូលម៉ែននីស្ថាន ដើម្បីចំនាយពេល សំរាប់ក្រេបទឹកឃ្មុំ នៅទីនោះ។

តាមរយៈរូបថត ដែលពូកគេបានថត ឃើញថាពូកគេបាន ចំនាយពេលដ៏ផ្អែមល្ហែមជាមួយគ្នា នៅជិតកំពូលរន្តៅ ដែលមានជំរៅ ៧០ ម៉ែត្រនេះ។ រណ្តៅនោះ មានលេចចេញ នូវឧស្ម័នធម្មជាតិ តាំងពី ឆ្នាំ ១៩៧១ មកម្ល៉េះ ហើយវានៅតែបន្ត ឆាបឆេះ រហូតមកដល់បច្ចុប្បន្ន៕

ប្រភព ៖ បរទេស

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]