អំពីការរួមបញ្ចូលគ្នា នៃភាពទាន់សម័យ The Cool Circuit

ក្រុមហ៊ុន Samsung Electronics បានចាប់ដៃគូជាមួយ នឹងទស្សនាវដ្តី Vogue ដែលជា ទស្សនាវដ្តីម៉ូដ សម្លៀកបំពាក់ និងការលេងស្ទាយសម្លៀកបំពាក់ ដ៏ល្បីបំផុត របស់ពិភពលោក ក្នុងការបង្កើតនូវយុទ្ធនាការ បង្ហាញអំពីរបៀបស្លៀក ពាក់ស្ទាយយុវវ័យទំនើប ដ៏ភ្ញាក់ផ្អើលបំផុតនៃ ឆ្នាំ 2014។

អ្នកស្រី Delphine Gesquiere ប្រធានផ្នែកច្នៃប្រឌិត នៃស្ទូឌីយ៉ូ Vogue បានឱ្យដឹងថា "ក្រុមហ៊ុន Samsung បានបញ្ចេញទូរស័ព្ទ Samsung Galaxy S5 ក៏ដូចជានាឡិកា Gear Fit និងនាឡិកា Gear 2 ដែលផលិតផល Samsung  ទាំងនេះត្រូវក្លាយជាគ្រឿង តុបតែងដើម្បីបង្កើតជាម៉ូដ ដ៏ទាន់សម័យសម្រាប់រដូវក្តៅ ដែលជាការរួមបញ្ចូល គ្នានៃភាពទាន់សម័យឈ្មោះថា "The Cool Circuit"។ ជាមួយពណ៌ សចាំង ទៅ ព៌ណប្រាក់ផ្លេក ម៉ូដសម្លៀកបំពាក់របស់ Vogue និងផលិតផល Samsung ទំាងនេះពិតជាបង្កើតនូវ ស្ទាយស្លៀកពាក់រដូវក្តៅ ដ៏ល្អឥតខ្ចោះ សម្រាប់ប្រវត្តិសាស្រ្តរបស់ Samsung។ ដោយការរចនាឡើងនៃភាព ទំនើបទាន់សម័យរបស់ Samsung Galaxy S5 និងនាឡិកាស៊េរី Gear ដែលមាន ពណ៌ជាច្រើន ជាមួយការរចនា សំបកទូរស័ព្ទ ខ្សែនាឡិកា និងរំយោល ដោយលោក Moschino, Nicola Kirkwood និង Swarovski និងអ្នករចនាគ្រឿងតុបតែង ដូចជាលោក R.J. Graziano និងលោក Kenneth Jay Lane ដែលពិតជាជំរុញឱ្យ “The Cool Circuit” របស់ Samsung ឆ្ពោះទៅកាន់ភាពប្រណិតទាន់ សម័យកាន់តែខ្ពស់មួយកម្រិតទៀត។

យុទ្ធនាការនេះក៏បានលើក កម្ពស់ការយល់ដឹង របស់អតិថិជនប្រើប្រាស់ ទូរស័ព្ទ Galaxy S5 និងលក្ខណៈពិសេសនៃ បច្ចេកវិជ្ជាច្នៃប្រឌិតថ្មីដូច ជាការវាស់ចង្វាក់បេះដូង និងប្រព័ន្ធការពារជ្រាប  ទឹក។ អ្នកថតរូប លោក Nagi Sakai បានឱ្យដឹងថា “ខ្ញុំពិតជាភ្ញាក់ផ្អើល ជាមួយគុណភាពអេក្រង់ និងការរចនាផ្នែកខាង ក្រោយរបស់ទូរស័ព្ទ Samsung Galaxy S5។”

ចំពោះលេខទស្សនាវដ្តី Vogue ចេញផ្សាយក្នុងខែ មិថុនា នេះ នឹងមានដាក់បញ្ចូល រូបភាពរបស់យុទ្ធនាការនេះ ទៅក្នុងចំណុច 6 ផ្នែករបស់ទស្សនាវដ្តី។ ចំពោះរូបថត និងវីដេអូក្រោយឆាក នឹងត្រូវដាក់បញ្ចូលទៅក្នុងគេហទំព័រ Vogue.com។ រីឯកិច្ចសំភាសន៍អ្នក ថតរួមជាមួយព័ត៌មាន និងតារាម៉ូឌែលទំាងនេះ នឹងត្រូវផ្សព្វផ្សាយតាមរយៈ បណ្តាញសង្គម។ ចំពោះកម្រងរូបភាពតារាម៉ូឌែល ម៉ូដសម្លៀកបំពាក់ និងស្ទាយស្លៀកពាក់ ផ្សេងៗពីការថតរូប ក៏ដូចជាការបោះពុម្ពផ្សាយ អន្តរជាតិក៏អាចរកបានផងដែរ។  Samsung Electronics co., Ltd គឺជាក្រុមហ៊ុននាំមុខគេក្នុង ពិភពលោកលើផលិតផល បច្ចេកវិជ្ជាដ៏សម្បូរបែបតាម រយៈការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ។ យើងមាន បុគ្គលិកចំនូន 286.000 នាក់ នៅទូទាំង 80 ប្រទេស ដោយមានបរិមាណលក់ ប្រចាំឆ្នាំចំនួន 216.7 ពាន់លានដុល្លារ អាមេរិក។

ព័ត៌មានបន្ថែមសូម មើលគេហទំព័រ www.samsung.com។

ដើម្បីទទួលបានព័ត៌មានកាន់ តែច្បាស់អំពីទូរស័ព្ទ Samsung Galaxy S5 សូមចូលទៅកាន់ http://www.samsung.com/global/microsite/galaxys5/





ដើម្បីទស្សនាវីដេអូអំពី យុទ្ធនាការនេះ សូមចូលទៅកាន់ http://www.youtube.com/watch?v=DU6z987qfJw

បញ្ចូលអត្ថបទដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]