បារំាង ៖ តើអ្នកជឿទេថា ឡានដ៏តូចមួយមាន រាងដូចជាតំនក់ទឹក មួយនេះ អាចធ្វើដំណើរបាន ៣,២០០ គីឡូម៉ែត្រ ដោយប្រើបា្រស់ សាំងអស់តែ មួយលីត្រប៉ុណ្ណោះ។

តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា សិស្សមួយក្រុម បានផលិតឡាន ដែលប្រើប្រាស់សាំង មួយលីត្រ អាចធ្វើដំណើរ បាន ៣,២០០ គីឡូម៉ែត្រ។

គួរបញ្ជាក់ផងដែរ ឡានមួយនេះ ត្រូវបាន គេឲ្យឈ្មោះថា Microjoule ផលិត និង រកឃើញដោយ សិស្សជនជាតិ បារំាងមួយក្រុម ដែលសិក្សានៅ មហាវិទ្យាល័យ La Joliverie ក្នុងទីក្រុង Nantes ភាគខាងលិចនៃ ប្រទេសបារំាង។ ពូកគេបានផលិតឡាន ដ៏អស្ចារ្យមួយនេះ មានទម្ងន់ត្រឹមតែ ៣៥ គីឡូក្រាមប៉ុណ្ណោះ ដើម្បីយកទៅ ដាក់ក្នុងការប្រលង យានយន្តដែលប្រើប្រាស់ ប្រេងតិចជាងគេបំផុត។ ទីបំផុតពូកគេ បានឈ្នះ ការប្រកូតនេះ ដោយយកឈ្នះ ២០០ ក្រុមផ្សេងទៀត ក្នុងកម្មវិធីនេះ។

សិស្សម្នាក់ដែល បានធ្វើគំរោងផលិតឡាននេះឡើង បានឲ្យដឹងថា ឡានមូយនេះ មានប្រព័ន្ធចំហេះពីខាងក្នុង ដូចជាឡានដទៃទៀតដែរ ប៉ុន្តែវាមានទម្ងន់តែ ៣៥ គីឡូក្រាម តែប៉ុណ្ណោះ និង អាចជិះបានតែ មនុស្សម្នាក់។ វាមានទម្ងន់ចាប់ពី ៥០ គីឡូក្រាមឡើងទៅ និង ផលិតឡើង ដោយសរសៃកាបូន ដោយវាមានការប្រឆាំង នឹងទំនាញខ្យល់ទាប។ ឧទាហរណ៍ ប្រសិនបើអ្នក បង្ចិលចង្កូត វានឹងវិលជុំវិញ ៥ ទៅ ៦ គីឡូម៉ែត្រ ដោយគ្មានឈប់ឡើយ។

យ៉ាងណាមិញ ខណៈពេលដែលតំលៃប្រេងសំាង កំពុងតែឡើងថ្លៃ ការរកឃើញឡានដែល មានប្រើប្រាស់សាំងអស់ តិចបែបនេះ សង្ឈឹមថា អាចជាឡានដែល នឹងត្រូវ មនុស្សទូទាំងពិភពលោក យកមកប្រើប្រាស់ នាពេលអនាគត៕

 

ប្រភព ៖ បរទេស

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]