តើអ្នកកំពុងតែស្វែងរក ការងារធ្វើមែនទេ? តាមការស្រាវជ្រាវ បានបង្ហាញថា មានបេក្ខជនជាង៨៥% បានបរាជ័យ នៅពេលធ្វើបទសម្ភាសន៍ ជាញឹកញាប់។ ហើយកំហុសដែលគេ តែងប្រព្រឹត្តមាន ដូចជា ការរៀបចំ ប្រវត្តិរូបសង្ខេប និងការស្លៀកពាក់ជាដើម។ ដូច្នេះ ខាងក្រោមនេះ ជាវិធីងាយៗ ដែលអាចធ្វើឲ្យ អ្នកទទួលបាននូវ ការងារមួយដែល ល្អឥតខ្ចោះសម្រាប់អ្នកបាន៖

១. ធ្វើការស្រាវជ្រាវ៖ អ្នកគួរធ្វើការស្រាវជ្រាវ ឲ្យបានល្អិតល្អន់អំពី ក្រុមហ៊ុនទាំងឡាយ ដែលអ្នកមានការចាប់ អារម្មណ៍និង ចង់ដាក់ពាក្យ។ អ្នកគួរស្រាវជ្រាវ ព័ត៌មានដែលទាក់ទងនឹង ផលិតផល ឬ សេវារបស់ក្រុមហ៊ុន និង ធ្វើការសិក្សាអំពីនិន្នាការ របស់ក្រុមហ៊ុននោះ ផងដែរ។ លើសពីនេះ អ្នកគួរតែអាននូវ មតិយោបល់ដែល អតិថិជនបានវាយ តំលៃដល់ ក្រុមហ៊ុន ក៏ដូចជា ការសិក្សាអំពី ចំនុចខ្លាំងនិង ខ្សោយរបស់ក្រុមហ៊ុន ឲ្យបានច្បាស់ទើបជា ការប្រសើរ។

២. ធ្វើការកែសម្រួល៖ ធ្វើការត្រួតពិនិត្យ ប្រវត្តិរូបសង្ខេប និង Cover Letter ឲ្យបាន២ ទៅ៣ដងនិង កែសម្រួលម្តងហើយ ម្តងទៀត។ វានឹងធ្វើឲ្យប្រវត្តិរូប របស់អ្នកមើលទៅ មិនមានលក្ខណៈជា អ្នកជំនាញបើសិន ជាមានកំហុសឆ្គង ផ្នែកវេយ្យាករណ៍ ឬការប្រកបជាដើមនោះ។

៣. ធ្វើការហាត់សម៖ មុនពេលសម្ភាសន៍ អ្នកគួរតែគិតពី អ្វីដែលអ្នកត្រូវ និយាយ។ អ្នកអាចពឹងឲ្យ មិត្តរបស់អ្នកជួយ ដោយសំដែងជាអ្នក សម្ភាសន៍។ ម្យ៉ាងទៀត អ្នកត្រូវហ្វឹកហាត់ និងអនុវត្តឆ្លើយ សំនួរដែលអ្នកបានត្រៀម ទុកនោះឲ្យបាន ញឹកញាប់ទើប ជាការប្រសើរ។

៤. ការស្លៀកពាក់៖ ត្រូវស្លៀកពាក់ ដើម្បីទាក់ទាញការ ចាប់អារម្មណ៍ ពីអ្នកសម្ភាសន៍។ យ៉ាងណាមិញអ្នក គួរតុបតែងខ្លួនឲ្យមើល ទៅល្អជាងអ្នកសម្ភាសន៍ យ៉ាងហោចណាស់ ១០% និងជ្រើសរើស សម្លៀកបំពាក់ដែល សាកសមនឹងមុខងារ ឬតួនាទីការងារដែល អ្នកកំពុងដាក់ពាក្យ។

នេះគឹជាវិធីងាយៗ ទាំង ៤យ៉ាងដែលអ្នកគួរត្រៀមខ្លួន ឲ្យបានល្អមុននឹងអ្នក សម្រេចចិត្ត ដាក់ពាក្យធ្វើការ នៅក្រុមហ៊ុនណាមួយ៕


រូបភាពតំណាង

ប្រភព បរទេស

ដោយ mey

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]