កណ្តាល: ក្មេងស្រីម្នាក់ បានធ្លាក់ពីលើដើមព្រីង បណ្តាលអោយស្លាប់ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ វេលាម៉ោង ៩៖១០នាទី នៅចំណុចដើមព្រីង ក្រោយផ្ទះឈ្មោះ ពៅ ពាង ភេទស្រី នៅភូមិស្វាយឧត្តម ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ សមត្ថកិច្ចមូលដ្ឋាន បានអោយដឹងថា ជនរងគ្រោះ ឈ្មោះ តូ កញ្ញា ភេទស្រី អាយុ១២ឆ្នាំ មុខរបរសិស្ស មានទីលំនៅ ភូមិឃុំកើតហេតុខាងលើ។

សមត្ថកិច្ចបានបន្តទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះខាងលើ បានមកពីសាលារៀនវិញដល់ផ្ទះ ម្តាយបបួល ទៅបេះព្រីង បានបន្តិច ម្តាយមកផ្ទះមុន ដាំបាយបានមួយសន្ទុះ ស្រាប់តែក្មេងមកប្រាប់ថា កូនធ្លាក់ពីលើដើមព្រីង ពេលនោះម្តាយហៅរថយន្ត ដឹកទៅមន្ទីពេទ្យកាល់ម៉ែត ម្តាយបានប្រគល់ឲ្យគ្រូពេទ្រ ពិនិត្យ ពេលនោះពេទ្យថា ជនរងគ្រោះ បានដាច់ខ្យល់ស្លាប់ហើយ ម្តាយក៏យកសពមក ផ្ទះវិញដើម្បីធ្វើបុណ្យ តាមប្រពៃណី ៕


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]