ភ្នំពេញ: អគ្គិភ័យមួយ បានឆាប ឆេះក្លឹបខារាអូខេយីហោ 168 ស្ថិតនៅតាមផ្លូវ ជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីវេលាម៉ោង ប្រមាណ ១១យប់ ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៤ ហើយរលត់ទៅវិញ នៅវេលា ម៉ោង១:៣០នាទី ដែលបណ្តាលអោយ បន្ទប់ខារ៉ាអូខេចំនួន៨បន្ទប់ ត្រូវរងការខូចខាត។ លោក នេត វត្ថា នាយការិយាល័យ ពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ បានអោយដឹងថា នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងនគរបាល របស់លោក បានប្រើរថយន្ត ពន្លត់អគ្គីភ័យ របស់ស្នងការរាជធានីចំនួន ១៥គ្រឿង ស្នើនឹង២០ជើង ។ មន្រ្តីនគរបាល បានអោយដឹងថា មូលហេតុនោះ បណ្តាលមកពីឆ្លងចរន្តអគ្គីសនី ។

ក្រោយមានករណីនេះភ្លាម អភិបាលខណ្ឌមានជ័យ លោក គួច ចំរើន បានដឹកនាំកម្លាំង ចុះជួយអន្តរាគមន៍ភ្លាមៗផងដែរ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]