តើអ្នកដឹងទេថា ល្ល្ពៅមិនត្រឹមតែជា បន្លែដែលយើងចូលចិត្ត បរិភោគប៉ុណ្ណោះទេ ប៉ុន្តែគ្រាប់ល្ពៅ បានផ្តល់អត្ថប្រយជន៍ ច្រើនយ៉ាង ដល់សុខភាពលោកអ្នក ដែលមានដូចខាងក្រោម ៖ 

១.ធ្វើអោយបេះដូងមានសុខភាពល្អ ៖ គ្រាប់ល្ពៅសំបូរទៅដោយ សារធាតុ ម៉ាញ៉េស្យូម ធ្វើអោយប្រព័ន្ធរាងកាយ ដំនើរការបានល្អ។ ហើយជាពិសេសទៀតនោះ វាក៏អាចធ្វើអោយ បេះដូងរបស់អ្នក មានដំនើរការល្អ , ធ្មេញ និង ឆ្អឹង រឹងមំា ទៀតផង។

២.ធ្វើអោយអ្នកគេងលក់ស្រួល ៖ គ្រាប់ល្ពៅដែលសំបូរទៅដោយ អាស៊ីតអាមីណូ tryptophan អាចជួយ អោយអ្នកគេងលក់ស្កប់ស្កល់ ហើយត្រូវបាន គេជឿថា ជាថ្នាំងងុយដេក ពីធម្មជាតិទៀតផង។ ដូច្នេះប្រសិនបើអ្នក ចង់គេងលក់ស្រួលនោះ គ្រាន់តែទទួលទាន គ្រាប់ល្ពៅ នៅមុនពេលគេង នោះគឺជាការល្អបំផុត។

៣.ថែរក្សាកម្រិតជាតិស្ពរក្នុងឈាម៖ ដោយសារតែគ្រាប់ល្ពៅ សំបូរទៅដោយប្រូតេអ៊ីន ដូច្នេះទទូលទានគ្រាប់ល្ពៅ អាចជួយ ថែរក្សាកម្រិតជាតិស្ករ ក្នុងឈាម អោយនៅបានល្អ។ ម្យ៉ាងវិញទៀត វាអាចធ្វើអោយ អ្នកសម្រកទម្ងន់បាន យ៉ាងឆាប់រហ័ស មិនត្រឹមតែប៉ុណ្ណោះទេ វាថែមទាំងអាច ការពារជំងឺទឹកនោមផ្អែម បានទៀតផង។

៤. សំបូរទៅដោយអូមេហ្គា៣ ៖ គ្រាប់ល្ពៅគឺជាគ្រាប់ ដែលសំបូរទៅដោយ ប្រភពអូមេហ្គា៣  ដែលអាចធ្វើអោយ ប្រព័ន្ធរំលាយអាហារ ដំនើរការបានល្អ ព្រមទាំងជួយអោយ ខួរក្បាលរបស់លោក អ្នកធ្វើការបានល្អជាងមុនទៀតផង។

៥. ធ្វើអោយអ្នកមានថាមពល៖ នៅក្នុងគ្រាប់ល្ពៅ សំបូរទៅដោយ ជាតិដែក ដែលធ្វើអោយអ្នក មានថាមពលពេញមួយថ្ងៃ។ អ្នកអាចទទួល គ្រាប់ល្ពៅជំនួស អោយអាហារសំរន់ ផ្សេងៗក៏បានដែរ ពីព្រោះតែ វាធ្វើអោយអ្នក មានកំលាំងបានយូរជាង អាហារសំរន់ទាំងអស់នោះ ផ្តល់អោយរាងកាយរបស់អ្នក។

៦. កាត់បន្ថយកូឡេស្តេរ៉ូ ៖គ្រាប់ល្ពៅ មិនត្រឹមតែសំបូរទៅដោយ អូមេហ្គា ៣ ប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំង សំបូរទៅដោយអាស៊ីដខ្លាញ់ម្យ៉ាង ដែលជួយកាត់ កាត់បន្ថយកូឡេស្តេរ៉ល នៅក្នុងរាយកាយ របស់អ្នក ព្រមទាំងជួយការពារ ជំងឺដាច់សរសៃឈាម ក្នុងខួរក្បាល និងបេះដូងបានទៀតផង។

ទាំងនេះ គឺជាអត្ថប្រយោជន៍សំខាន់ៗ ទាំង ៦ យ៉ាង នៃការទទូលទានគ្រាប់ល្ពៅ។ តើលោកអ្នក បានទទួលទាន គ្រាប់ល្ពៅរាល់ថ្ងៃ ហើយឬនៅ?



ប្រភព ៖ បរទេស

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]