ភ្នំពេញ, 27 ឧសភា 2014 ៖ ស្មាតហ្វូន Lumia 630 ស៊ីមពីរ ដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Windows Phone 8.1 ដែល មានភាសាខ្មែរតម្លើង រួចជាស្រេច សម្រាប់ជ្រើសរើសយកទៅ វាយឃ្លោងឃ្លាភាសាជាតិ បានមកដល់ ប្រទេសកម្ពុជាហើយ ។ ស្មាតហ្វូនស៊ីមពីរ ម៉ូដែលថ្មីនេះ មិនត្រឹមតែផ្តល់ជូននូវ បទពិសោធន៍ល្អ មានអង្គដំណើរការ QUAD-CORE អេក្រង់ភ្លឺថ្លា ត្រជាក់ភ្នែកប្រភេទ ClearBlack ទំហំ 4.5” ប៉ុណ្ណោះទេ គឺថែមទាំងផ្តល់ជូនក្នុង តម្លៃពិសេសទៀតគឺ $170 ។

Lumia 630 មានរូបរាងស្រស់ស្អាត និង ប្រមូលផ្តុំទៅដោយមុខងារ គួរឲ្យចាប់អារម្មណ៍ជាច្រើន ដែលកាលពីគ្រាមុនមានតែ នៅលើស្មាតហ្វូន Lumia លំដាប់ខ្ពស់ប៉ុណ្ណោះ ។ ស្មាតហ្វូនដែលដំណើរការ ដោយ Windows Phone 8.1 នេះ ប្រជុំទៅដោយគុណសម្បត្តិ សំខាន់ៗដូចខាងក្រោម ៖ 

  • បែងចែកព័ត៌មាននៃការហៅ ទូរស័ព្ទចេញចូល និង ការផ្ញើឬទទួលសារនៃស៊ីមកាត ទាំងពីរដាច់ដោយឡែកពីគ្នា ។
  • ជាមួយនឹង CPU Quad-core ធ្វើឲ្យកម្មវិធីផ្សេងៗ ដូចជា កម្មវិធីវាយអក្សរ Word Flow, Internet និងកម្មវិធីបណ្តាញ សង្គមនានា ដំណើរការលឿន និង រលូនល្អ ។
  • ក្របក្រៅនៃស្មាតហ្វូន រចនាឡើងដោយវត្ថុធាតុ ប៉ូលីកាបូណាត អាចផ្លាស់ប្តូរបាន ហើយមានច្រើនពណ៌ដូចជា ពណ៌ទឹកក្រូច ត្រួយចេក (លឿងខ្ចី) ខ្មៅ និងពណ៌ស ។
  • ផ្តល់នូវការកម្សាន្តកាន់តែ ប្រសើរឡើង ដូច Xbox games កម្មវិធី Storyteller ដែលអាចលេងនៅលើអេក្រង់ clearBlack ទំហំ 4.5” ដែលអាចមើលឃើញច្បាស់យ៉ាង ត្រជាក់ភ្នែក ទោះជាស្ថិតនៅក្នុងទី ដែលមានពន្លឺខ្លាំងក្តី ។
  • មានបញ្ចូលមុខងារថ្មីៗ ជាច្រើនដូចជា សម្រង់ព័ត៌មានថ្មីៗពីមុខងារ Action Centre ដោយទាញចុះពីផ្នែក ខាងលើនៃទូរស័ព្ទ, មុខងារ Microsoft Enterprise ថ្មី, Microsoft Office, ឃ្លាំងផ្ទុកទិន្នន័យ OneDrive, កាមេរ៉ា ។ល។
  • កម្មវិធី SensorCore ជួយតាមដានសកម្មភាព របស់អ្នកប្រើប្រាស់ពេញមួយថ្ងៃ ដោយមិនប្រើប្រាស់ ថាមពលភ្លើងខ្លាំង សក្តិសមបំផុតសម្រាប់ការ ហាត់ប្រាណ ដូចជាការប្រើប្រាស់កម្មវិធី Bing Health and Fitness ។
  • អាចផ្ទុកទិន្នន័យច្រើន ពោលគឺអាចបន្ថែមមែម៉ូរី បានរហូតដល់ទី 128GB សម្រាប់ផ្ទុក បទចម្រៀង វីដេអូ រូបថត ។ល។

លោក Gary Chan ប្រធានតំបន់ ផ្នែកទីផ្សារនៃក្រុមហ៊ុន Microsoft Devices បានលើកឡើង ថា ៖ ជាមួយនឹងបច្ចេកវិជ្ជាកម្រិតខ្ពស់, កម្មវិធីទូរស័ព្ទសំបូរបែប, មុខងារពិសេសៗនៃប្រព័ន្ធ ប្រតិបតិ្តការ Windows Phone 8.1 និងប្រើបានស៊ីមកាត ពីរក្នុងពេលតែមួយផងនោះ, យើងជឿជាក់ថា ស្មាតហ្វូន Lumia 630 គឺកំពូលស្មាតហ្វូននៅក្នុង ចំណោមស្មាតហ្វូនដែលមាន តម្លៃប្រហាក់ប្រហែលគ្នា ។

លោក Gary Chan ថែមទាំងបានបន្ថែមទៀតថា ៖ ការបន្ស៊ីគ្នារវាង Lumia និង Windows Phone 8.1 បានលើកកម្ពស់បទពិសោធន៍ប្រើប្រាស់ បានយ៉ាងប្រសើរ ជាមួយនឹងកម្មវិធី Action Center ដោយគ្រាន់តែទាញចុះ ពីផ្នែកខាងលើនៃ ទូរស័ព្ទចុះមកក្រោម ដើម្បីមើលសម្រង់ព័ត៌មានថ្មីៗ ពីបណ្តាញសង្គមនិងអាចកំណត់មុខ ងារផ្សេងៗនៅក្នុង Setting, កម្មវិធី Live Tiles ដែលបង្ហាញព័ត៌មានថ្មីភ្លាមៗ និងកម្មវិធីវាយអក្សរបាន លឿនឲ្យឈ្មោះថា Word Flow ។

ស្មាតហ្វូន Lumia 630 ស៊ីមពីរនឹងចាប់ផ្តើមដាក់ លក់ចាប់ពីថ្ងៃទី 29 ខែតុលានេះតទៅ ។






ព័ត៌មានបន្ថែមសម្រាប់និពន្ធនាយក     

 

Lumia 630 Dual SIM

Operating System

Windows Phone 8.1

Display

4.5” FWVGA display, ClearBlack LCD, Gorilla 3 glass

Battery

1830mAh

Connectivity

HSPA+ 21Mbps/5.76Mbps, Wi-Fi (b/g/n), BT 4, micro-USB 2.0

Processor

1.2GHz quad-core Qualcomm Snapdragon 400

Camera

5MP AF

Memory

512 MB RAM, 8GB eMMC with microSD card support

អំពីក្រុមហ៊ុន Microsoft

ដោយបានបង្កើតឡើង កាលពីឆ្នាំ ១៩៧៥, ក្រុមហ៊ុន Microsoft បច្ចុប្បន្ននេះគឺជាក្រុមហ៊ុន ផ្តល់សេវា កម្មនិងកម្មវិធី (Software & Solution) ឈានមុខនៅក្នុងពិភពលោក ដែលបានជួយជ្រោម ជ្រែងបុគ្គល និងក្រុមហ៊ុននានាឲ្យសម្រេច បានសមិទ្ធផលស្របតាម សក្តានុពលរបស់ពួកគេ ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលអាន www.microsoft.com

អំពី MicrosoftDevices

Microsoft Devices Group ទទួលបន្ទុកផ្នែកខាងយុទ្ធសាស្រ្ត ផលិតផលឧបករណ៍ ផ្សេងៗដូចជា ស្មាតហ្វូន Lumia និង ថេប្លិត, ទូរស័ព្ទចល័ត Nokia, ផលិតផល Xbox, Surface, ផលិតផល Perceptive Pixel និងគ្រឿងបន្ថែមសម្រាប់ ឧបករណ៍ដូចបានរៀបរាប់ខាងដើម ។

Media enquiries

អ៊ី សុគន្ធ

ផ្នែកទំនាក់ទំនង

Microsoft Devices

077 555 689

[email protected]

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]