សហរដ្ឋអាមេរិក៖ មាននិស្សិតមិនតិចអ្នកនោះទេ ដែលធ្វើការក្រៅម៉ោង យ៉ាងស្វិតស្វាញ ដើម្បីយកប្រាក់ មកបង់ថ្លៃសិក្សា និងចំណាយទៅលើរបស់ផ្សេងៗ តែនៅក្នុងនោះក៏មាន និស្សិតខ្លះ អាចរកប្រាក់ចំនូល យ៉ាងកប់ពពកដោយ មិនចាំបាច់ចំណាយកម្លាំងច្រើន។

ជួបជាមួយនឹង នាង Maggie ដែលជានិស្សិតស្រីមកពី សាកលវិទ្យាល័យ Maryland បានបង្ហាញឲ្យដឹងថា ការងារក្រៅម៉ោងរបស់នាង គឺជានារីរាំស្រើបស្រាល និងស្លៀកតែប៊ីគីនី តែប៉ុណ្ណោះ។ ជាមួយគ្នានោះ នាងអាចរកប្រាក់ចំនូល បានរហូតទៅដល់ ១៨០,០០០ ដុល្លារអាមេរិក ក្នុងពេលមួយឆ្នាំ ដែលនាងធ្វើការជារៀងរាល់ ចុងសប្ដាហ៍ នៅក្នុងទីក្រុងញូយ៉ក។ 

ទោះជាយ៉ាងណា នាងបាននិយាយមកកាន់ ស្ថានីយ៍ទូរទស្សន៍ ABC 2 ថាបន្ទាប់ពី បញ្ចប់ការសិក្សា នាងគ្មានគម្រោងការណ៍ នឹងប្រកបរបរនេះទៀតនោះទេ គឺនាងនឹងបញ្ចប់ ការងារនេះតែម្ដង។ តែនាងពិតជាមាន អារម្មណ៍ធូរស្រាល និងសប្បាយចិត្ដ ដោយសារតែប្រាក់ចំនូលពី ការងារដំបូងរបស់នាង អាចធ្វើនាងឆ្លងផុតពី ការបង់ថ្លៃការសិក្សា និងសេសសល់ប្រាក់មួយចំនួនទៀត៕

នេះជារូបភាពរបស់នាង Maggie


ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]