រាជធានីភ្នំពេញ ៖ អ្នកនិយមចូលចិត្តមើលរូបភាពក្នុង Google Map បាននំាគ្នាមានការភ្ញាក់ផ្អើល បន្ទាប់ពីឃើញស្នាមយន្តហោះធ្លាក់ នៅជិតភ្នំឱរ៉ាល់ ស្ថិតក្នុងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ ភាពភ្ញាក់ផ្អើលនេះ បានកើតមានតំាងពីថ្ងៃទី២៧ រហូតមកដល់ថ្ងៃទី២៨ ឧសភា ២០១៤នេះ ដោយអ្នកខ្លះគិតថា ស្នាមយន្តហោះធ្លាក់នោះ អាចជាយន្តហោះក្រុមហ៊ុន ម៉ាឡេស៊ីMH370 ដែលបានបាត់ តំាងពីថ្ងៃទី០៨ មីនា ២០១៤កន្លងមក ។

យ៉ាងណាក៏ដោយ លោកនាយឧត្តមសេនីយ៏ សឹង សំណាង មេបញ្ជាការកងទ័ពអាកាស របស់ប្រទេសកម្ពុជា បន្ទាប់ពីកោះសន្តិភាព បានផ្តល់ព័ត៌មាននេះ កាលពីល្ងាចថ្ងៃទី២៧ ឧសភា ម្សិលមិញ នៅថ្ងៃត្រង់ទី២៨ ឧសភានេះ លោកបានបា្រប់ថា ក្រុមការងាររបស់លោក បានពិនិត្យរូបភាព នៅលើGoogle Map នោះ បង្ហាញថាមិនមែនជារូបភាព យន្តហោះនោះទេ ប៉ុន្តែលោកមិនបានបញ្ជាក់ថា ជារូបភាពអ្វីនោះដែរ ដោយគ្រាន់តែបញ្ជាក់ដោយខ្លីថា កុំឲ្យមានការភ្ញាក់ផ្អើលតែប៉ុណ្ណោះ ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]