កណ្តាល ៖ ករណីហិង្សា ដោយចេតនាមួយ បានកើតឡើងកាលពី វេលាម៉ោង ១៩និង ៣០នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤ ចំំណុច ផ្ទះលក់សាំង មុខវត្តព្រែកហូរ ភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ណុន ចាន់ណា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនប្រាកដ មានទីលំនៅភូមិព្រែកហូរលិច សង្កាត់ ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ចំណែកជនសង្ស័យ មានគ្នា ៣នាក់ រួមមាន១-ឈ្មោះ ឃុន សៀងហៃ ហៅគោ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មាន ទី២-ឈ្មោះ ឃុន ចំណាន ភេទប្រុស អាយុ២៤ឆ្នាំ ជាបងប្អូនបង្កើត មានទីលំនៅភូមិបត្តាជី១ សង្កាត់ព្រែកហូរ ទី៣-ឈ្មោះ លឹម គឹមហួរ ភេទប្រុស ១៩ឆ្នាំ នៅភូមិតាក្តុល១ សង្កាត់តាក្តុល មុខរបរ កម្មករស្រាបៀរអង្គរ ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើត ហេតុជនរងគ្រោះ បានជួប ជាមួយក្រុម ជនសង្ស័យ នៅកន្លែង ចាក់សាំងមុខវត្តព្រែកហូរ ហើយពេល នោះក្រុមជនសង្ស័យបានហៅ ឈ្មោះ ណុន ចាន់ណា ថាអា ចាន់ណា ហើយពេលនោះ ជនរងគ្រោះបាននិយាយ ប្រាប់ជនសង្ស័ងថា ហៅត្រឹម ឈ្មោះចាន់ណា បាន កុំហៅខ្ញុំថាអាៗ ហើយក៏បែកគ្នាទៅ មួយសន្ធុះទើបឃើញ ជនទាំងសង្ស័យទាំង ៣នាក់ នេះត្រឡប់មកវិញ ហើយសួរឈ្មោះ ចាន់ណាថា អ្ហែងចង់យ៉ាងម៉េច? បន្ទាប់មកឈ្មោះឃុន សៀងហៃ បានកាប់ក្បាល

ចាន់ ណា និង ពីរនាក់ទៀតបានយកដុំថ្ម គប់បន្ថែម បណ្តាលរងរបួស យ៉ាងដំណំនិងបានរត់ ចូលផ្ទះអ្នកដទៃ ។

សមត្ថកិច្ចបានបន្តថា ជន សង្ស័យ ទាំង៣នាក់ ត្រូវបានបាននគរបាល ក្រុងតាខ្មៅ ឃាត់ខ្លួន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់ ស្នងការដ្ឋាននគរបាល ខេត្តកណ្តាល ចាត់ការបន្ត៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]