ចិន៖  ចំពោះតារាសម្តែងស្រីនីមួយៗ តែងតែមានទេពកោសល្យផ្សេងៗគ្នា ដើម្បីអាចទទួលបាន នូវប្រជាប្រិយភាព ពីទស្សនិកជន និងអាចប្រាក់ចំនូល ខ្ពស់បាន។ ចុះតើអ្នកដឹង ថាមានតារាសម្តែងស្រី រូបណាខ្លះ ដែលជាប់ឈ្មោះ ជាតារាដែល មានជាងគេ ក្នុងប្រទេសចិននោះ?

 តាមប្រភពព័ត៌មាន Xinhua ថ្មីៗនេះ បានចេញបញ្ចីមួយ ដែលទាក់ទងនឹង តារាសម្តែងស្រី មួយចំនួន បានជាប់ឈ្មោះ ជាតារាស្រី ដែលមានជាងគេ ក្នុងនោះ គឺមាននាង Fan BingBing  នាងCecilia  Cheung  នាងGao Yuan Yuan  និងនាងZhao Wei ជាដើម។ បន្ថែមពីនេះទៅទៀត ដោយសារតែពួកគេគឺមាន មុខមាត់ស្រដៀងគ្នា រួមទាំងពួកគេ បានកាន់នូវគម្រោងការធំៗ និងមានភាព ល្បីល្បាញ ទៀតនោះ ទើបធ្វើអោយពួកគេ ក្លាយជាអ្នកមានបាន។ មិនតែប៉ុណ្ណោះ ដោយសារតែកេរ្តិ៍ឈ្មោះរបស់ពួកគេ ក៏បានធ្វើអោយ សំណាក់ទស្សនិកជនជាច្រើន  មានការចាប់អារម្មណ៍លើ ជីវិតរស់នៅឯកជន របស់ពួកគេផងដែរ។

 គួរបញ្ជាក់ផងដែរថា តារាសម្តែងស្រី ទាំងប៉ុន្មានរូបនេះ មិនត្រឹមតែ ជាប់ឈ្មោះ ជាតារាសម្តែង ដែលមាននោះទេ គឺពួកគេថែមទាំងបាន ជាប់ក្នុងកំពូលតារាសម្រស់ ក្នុងកម្មវិធី Chinese Showbiz ទៀតផង។ តោះក្រឡេកមើល រូបថតរបស់តារាសម្តែង ដែលជាប់ឈ្មោះជា តារាអ្នកមានទាំងអស់គ្នា៖


Fang BingBing

Zhao Wei

Gao Yuan Yuan


Cecilia Cheung

ប្រភព បរទេស

កែសម្រួល កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]