សិង្ហបុរី៖ បុរសអ្នកជំនួញម្នាក់ ត្រូវទទួលរងនូវ របួសស្ទើរសុះសាច់ បន្ទាប់ពីមាន ការវាយប្រហារ នៅក្នុងកន្លែងកំសាន្ត មួយកន្លែង ដោយសារត្រូវ បុរសប្រមាណ ១០នាក់ នាំគ្នាចាក់ និងកាប់ជាច្រើនកាំបិត។

តាមប្រភពព័ត៌មាន របស់សិង្ហបុរី បានឲ្យដឹងថា នៅថ្ងៃកើតហេតុ បុរសរងគ្រោះ បានទៅចូលរួម ពិធីខួបកំណើតមិត្តភក្តិ នៅភោជនីយដ្ឋាន និងខារ៉ាអូខេ មួយកន្លែង ដែលមានឈ្មោះថា Lavender Food Center and Eminent Plaza នៅម៉ោងប្រមាណ៣ទៀបភ្លឺ។ បន្ទាប់មក គាត់ក៏បានដើរទៅទិញរបស់ញ៉ាំ នៅក្បែរ កន្លែងកំសាន្តនោះ ស្រាប់តែមានបុរសមិនស្គាល់មុខ មួយក្រុមមកវាយប្រហារគាត់ តែម្តង។ នៅក្នុងការវាយប្រហារនោះ គាត់ត្រូវបាន គេចាក់ ចំនួន៦កន្លែង ហើយកន្លែងដែលធ្ងន់ធ្ងរ ជាងគេនោះ គឺនៅលើពោះរបស់គាត់ ដែលត្រូវដេររហូតដល់ទៅ ៣៧ថ្នេរឯណោះ។

ជាមួយគ្នានេះដែរ មិត្តភក្តិរបស់គាត់ ឈ្មោះ Neo បានឲ្យដឹងថា តាមរយៈការសរសេរថា “មិត្តភក្កិតរបស់ខ្ញុំត្រូវបានគេកាប់ និងចាក់ជាច្រើនកន្លែង ដោយប្រើកាំបិត នៅជិតនៅមជ្ឈមណ្ឌលកំសាន្ត Lavender Food Center and Eminent Plaza ទាំងព្រឹកព្រលឹម។ ការវាយប្រហារនេះ បានធ្វើឲ្យមិត្តរបស់ខ្ញុំ មានរបួសធ្ងន់ធ្ងរបិះនឹងស្លាប់ ហើយទើបតែយកចេញ ពីបន្ទប់សង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យនៅឡើយ។ នៅពេលដែលខ្ញុំ បានទៅមើលមិត្តភក្តិរបស់ខ្ញុំ នៅឯមន្ទីពេទ្យ មុខរបួសរបស់គាត់ កន្លែងដែលធ្ងន់ធ្ងរជាងគេ ត្រូវដេរលើសពី៣០ថ្នេរដើម្បីបិទវា។ រឿងរ៉ាវនេះ បានកើតឡើង នៅពេលដែល មិត្តរបស់ខ្ញុំ បានដើរទៅទិញអាហារ នៅក្បែរនោះ ហើយក៏មានជនមិនស្គាល់មុខមួយក្រុម ដែលមានគ្នា ប្រមាណជា១០នាក់ ធ្វើការវាយប្រហារលើរូបគាត់ តែម្តង ដែលវាដូចជាមានការគ្រោងទុកមុនអញ្ចឹង។ ភ្លាមៗនោះដែរ មិត្តរបស់ខ្ញុំ បានឡើងជិះតាក់ស៊ី ដើម្បីទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ដោយខ្លួនឯង។”

យ៉ាងណាមិញ នៅពេលនេះបុរសរងគ្រោះ ត្រូវបានរួចផុតពីសេចក្តីស្លាប់ហើយ ដែលកំពុងនឹងសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។ ក្រោយពីកើតមាន ឧប្បត្តិហេតុ កាប់មនុស្សឆៅៗ បែបនេះរួចមក បានធ្វើឲ្យប្រទេសសិង្ហបុរី ក្លាយទៅជាកន្លែងមួយ ដែលគ្មានសុវត្ថិភាព ផងដែរ៕

ប្រភព៖ សិង្ហបុរី

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]