អាមេរិក ៖ មន្រ្តីប៉ូលីសបានឲ្យដឹងថា ស្រ្តីម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីរកឃើញថា បានបង្ខំកូនស្រី របស់មិត្តប្រុសខ្លួន អោយលេបលាមក ទុកជាការដាក់ទោស ដែលនាងបន្ទោរបង់នៅក្រៅបង្គន់។ 

គួរបញ្ជាក់ផងដែរ ស្រ្តីរូបនេះ មានឈ្មោះ Nicole Candelaria អាយុ ២៧ ឆ្នាំ ត្រូវបានចាប់ខ្លូន និង ចោទប្រកាន់ពីបទ ប្រើអំពើហិង្សាលើកុមារ បន្ទាប់ពីត្រូវបាន រកឃើញថា បានបង្ខំឲ្យក្មេងស្រី អាយុ ៣ ឆ្នាំ ដែលត្រូវជា កូនស្រីរបស់មិត្តប្រុសខ្លូន លេបលាមក និង ធ្វើអោយនាងរងរបួស ត្រង់ជើង ខ្នង និង កន្លែងផ្សេងទៀត។

ប៉ូលីសបានឲ្យដឹងទៀតថា ក្មេងស្រីអាយុ ៣ ឆ្នាំ រូបនេះ បានស្នាក់នៅ ជាមួយឪពុក និង  នាង Candelaria ជាជនល្មើស ហើយនៅពេលដែលនាង ត្រលប់មកដល់ផ្ទះវិញ នាងប្រាប់ម្តាយរបស់នាងថា នាងបានបត់ជើងធំ ក្នុងអាងទឹក ស្រាប់តែ Candelaria នាងមានការខឹងសម្បា ក៏បានឲ្យនាង លេបលាមករបស់ខ្លូន នៅក្នុងអាងទឹកនោះ។

យោងទៅតាម សំនុំរឿងដែល បានកត់ត្រាទៅតុលាការ Candelaria បានចាប់ក្មេងស្រីនេះ ដាក់នៅលើចានបង្គន់ រូចហើយក៏ដាក់ សាប៊ូទៅក្នុង មាត់របស់នាង។ ចំនែកឯស្នាមជាំ ត្រូវបានរកឃើញ នៅពេលដែលក្រុមគ្រូពេទ្យ បានពិនិត្យ កាលពីព្រឹកថ្ងៃសៅរ៍ និង វិន្និច្ឆ័យថា មកពីការចាប់ អោយអោន ច្រើនដងពេក។

ជាមួយគ្នានេះដែរ ក្រុមគ្រូពេទ្យក៏បាន រកឃើញរបួស នៅលើប្រដាប់ភេទក្មេងស្រីនេះ ទៀតផង។ ហើយបងប្អូនស្រី ដែលមានអាយុ ៣ និង ៥ ឆ្នាំ របស់ក្មេងស្រីរងគ្រោះនេះ បានអោយដឹងថា ពួកនាងបានឃើញ Candelaria ចាប់ប្អូនស្រីរបស់នាង អោយលេបលាមក។

យ៉ាងណាមិញ នៅពេល Candelaria ត្រូវបានចាប់ខ្លូន នាងបានប្រាប់ប៉ូលីសថា ក្មេងម្នាក់នេះបាននិយាយកុហក ហើយរបូសដែលនៅ លើខ្លូននាងបណ្តាលមកពី ការប្រលែងគ្នាជាមួយ នឹងបងប្អូនរបស់នាង តែប៉ុណ្ណោះ។ នាងថែមទាំងនិយាយថា នាងបានមើលថែទាំ ក្មេងទាំងបីនាក់នេះ នៅពេលដែលប៉ារបស់គេ ទៅធ្វើការ ហើយពិតជាបានងូតទឹក អោយពូកគេ កាលពីថ្ងៃសុក្រនេះមែន ប៉ុន្តែមិនបានធ្វើអោយ មានរបួសឡើយ។ ទោះជាយ៉ាងណាក៏ដោយ នាងត្រូវបានប៉ូលីស បញ្ចូនខ្លួនទៅកាន់ពន្ធធានាគារ ផងដែរ៕


ក្មេងស្រីរងគ្រោះ និង ជនល្មើសនាង  Candelaria 


នាង  Candelaria 

ប្រភព ៖ បរទេស

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]