ដោយសារតែភាពងប់ងល់នឹងខ្សែភាពយន្ត គេសង្កេតឃើញមានមនុស្សជាច្រើន បានយកតម្រាប់ និងសាកល្បងធ្វើតាមតួអង្គនៅក្នុងរឿង មិនថាតែការកែរូបសម្រស់ អោយដូចទាំងស្រុងនោះទេ ថែមទាំងធ្វើការហោះរំលង រឺលោតចុះពីលើអគារ មិនគួរអោយជឿ ថែមទៀតផង។

ដូចគ្នានេះដែរ អ្នកគាំទ្រផ្កាប់មុខ X-Men ដែលមានឈ្មោះថា  Colin Furze អាយុ ៣៤ ឆ្នាំ មកពីទីក្រុង Lincolnshire ចក្រភពអង់គ្លេស បានចំនាយរយៈពេល ១ សប្តាហ៍ ដើម្បីបង្កើតស្បែកជើង ម៉ាញេទិចមួយគូ កន្លងទៅនេះ។


គាត់បាននិយាយថា “ស្បែកជើងមួយគូនេះ ពិតជាសប្បាយលេងមែន ប៉ុន្តែដូចជាចម្លែកពេក នៅពេលដែលអ្នកដើរដាំក្បាលចុះក្រោមនោះ។ លើសពីនេះទៅទៀតនោះ នៅពេលដែលដាច់ភ្លើង អ្នកនឹងធ្លាក់ចុះមកក្រោម ដោយសារតែមេដែកមិនដំណើរការទេ បើគ្មានចរន្តអគ្គីសនី។ អ្នកអាចប្រើប្រាស់វា ដោយមិនចាំបាច់ឈរតម្រង់ជួរ រង់ចាំទាំងកកស្ទះ នៅស្ថានីយរថភ្លើង ដោយដើររំលងក្បាល អ្នកឯទៀតផងដែរ។”

គួរបញ្ជាក់ផងដែរថា ស្បែកជើងមួយគូនេះ ត្រូវបានបង្កើតឡើងដោយប្រើប្រាស់ មេដែកឆក់ ភ្ជាប់នៅក្នុងស្បែកជើង បង្កើតបានជាកម្លាំងឆក់ ១២ វ៉ុល ដែលអាចអោយយើងដើរដាំក្បាលចុះមកក្រោម យ៉ាងរំភើយ មិនសរសើរមិនបានមែន។


តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ មេត្រូ

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]