ពេលព្រឹកជាពេល ដែលសំខាន់បំផុត ដែលសរីរាង្គនៅក្នុងខ្លួន មានដំណើរការល្អ ដូចនេះ ប្រសិនបើលោកអ្នក ជ្រើសរើសបាននូវភេសជ្ជៈ ដែលល្អ សម្រាប់រាងកាយ នៅពេលព្រឹក មកទទួលទាន នោះលោកអ្នក នឹងទទួលបានអត្ថប្រយោជន៍ ជាច្រើន ពីភេសជ្ជៈទាំងនោះ។

ថ្ងៃនេះខ្មែរឡូត បាននាំមកនូវភេសជ្ជៈ ទាំង៧ប្រភេទ ដែលល្អសម្រាប់ការទទួលទាន នាពេលព្រឹក ជូនមិត្តអ្នកអានទាំងអស់គ្នា។ ចង់ដឹងថា ភេសជ្ជៈទាំងនោះ មានអ្វីខ្លះ ហើយផ្តល់អត្ថប្រយោជន៍យ៉ាងណាខ្លះ ដល់រាងកាយ សូមមើលអត្ថបទខាងក្រោមទាំងអស់គ្នា៖

១. ស្វាយ និងម្នាស់ ក្រឡុក

ភេសជ្ជប្រភេទនេះ មិនត្រឹមតែស្រស់ និងមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ វាថែមទាំងផ្ទុកទៅដោយ សារធាតុបំប៉នកំរិតខ្ពស់ទៀតផង។ ភេសជ្ជៈនេះ បានផ្តល់នូវការសារធាតុរ៉ែ ដ៏មានតម្លៃទាំងអស់ និងវីតាមីនជាច្រើនប្រភេទ ដែលរាងកាយរបស់អ្នក ត្រូវការ ហើយវាថែមទាំង បានផ្តល់នូវ ថាមពល សម្រាប់រាងកាយ ពេញមួយថ្ងៃទៀតផង។

២. ទឹកបន្លែ ស្លឹកពណ៌បៃតង

ភាគច្រើន បន្លែពណ៌បៃតង សម្បូរទៅដោយ វីតាមីន និងសារធាតុចិញ្ចឹម ដែលផ្តល់ឲ្យសុខភាព នូវអត្ថប្រយោជន៍ជាច្រើន។ ប្រសិនជាលោកអ្នក មិនចូលចិត្តទទួលទាន បន្លែឆៅទេ លោកអ្នកអាចធ្វើវាឲ្យទៅជាភេសជ្ជៈ នោះវាពិតជាងាយស្រួល ក្នុងការបរិភោគ ជាងបន្លែឆៅ។ បន្លែពណ៌បៃតង ផ្ទុកទៅដោយសារជាតិទឹក វាអាចផ្តល់ជាតិទឹក ទៅដល់រាងកាយរបស់អ្នក បានយ៉ាងល្អ។

៣. តែបៃតង ក្រឡុក

តែបៃតង ត្រូវបានគេប្រើប្រាស់ រាប់ពាន់ឆ្នាំមកហើយ ព្រោះតែវាបានផ្តល់ផលប្រយោជន៍ ជាច្រើនសម្រាប់សុខភាព។ លោកអ្នកអាចយកតែបៃង ទៅក្រឡុកឲ្យក្លាយ ទៅជាភេសជ្ជៈ ហើយទទួលទាន ជារៀលរាល់ព្រឹក នោះវាអាចជួយកម្ចាត់ជាតិពុល ក្នុងរាងកាយរបស់អ្នកបានយ៉ាងល្អ។

៤. ទឹកឪឡឹក

ទឹកឪឡឹក ជាភេសជ្ជៈដ៏ល្អ សម្រាប់កម្ចាត់ជាតិពុល ក្នុងរាងកាយ ដោយអ្នកគ្រាន់តែ យកឪឡឹកមួយចំណិត ទឹកក្រូចឆ្មារបន្តិច ជីអង្កាម២សន្លឹក ជាមួយនឹងទឹកធម្មតា លាយវាយចូលគ្នា ដោយគៀបយកតែទឹក នោះលោកអ្នកនឹងទទួលបាន នូវភេសជ្ជៈពេលព្រឹក ដ៏ល្អសម្រាប់ទទួលហើយ។

៥. ទឹកក្រូចឆ្មារក្តៅ

ក្រូចឆ្មារមួយចំហៀង ទឹកក្តៅមួយកូនពែង ផ្តល់ឲ្យលោកអ្នក នូវភេសជ្ជៈកម្ចាត់ជាតិពុល បានយ៉ាងល្អ លោកអ្នកគួរតែអនុវត្ត ទទួលទាន វាជារៀលរាល់ព្រឹក រយៈ២១ថ្ងៃ នោះលោកអ្នកនឹងទទួលបាននូវ ការសម្អាតជាតិពុលបានយ៉ាងល្អ។

៦. Cinnamon លាយជាមួយនឹង ស្រាផ្លែប៉ោម

នេះ គឺជាភេសជ្ជៈ បំបាត់ជាតិពុល ដ៏ពេញនិយមមួយ នាពេលព្រឹក ដោយលោកអ្នកគ្រាន់តែ យកទឹកត្រជាក់ ប្រហែលកន្លះលីត្រ លាយជាមួយនឹង ស្រាផ្លែប៉ោម ២ស្លាបព្រាបាយ ក្រូចឆ្មារមួយផ្លែ បន្ទាប់មកដាក់ Cinnamon ជាការស្រេច។ ភេសជ្ជៈប្រភេទនេះ អាចផ្តល់នូវ ការកម្ចាត់ជាតិពុល និងការបញ្ចុះទំងន់បានយ៉ាងល្អ។

៧. The Master Cleanse Diet

របបអាហារពេលព្រឹក សម្រាប់បំបាត់ជាតិពុល បានក្លាយទៅភេសជ្ជៈដ៏ល្បី បន្ទាប់ពីតារាចម្រៀងស្រី Beyoncé បានប្រើប្រាស់វា ដោយលោកអ្នក គ្រាន់តែ ទទួលទានវាជារៀលរាល់ព្រឹកនោះ លោកអ្នកនឹងទទួលបាននូវ ការលាងសម្អាតជាតិពុល និងការសម្រកទម្ងន់បានយ៉ាងល្អ៕

រូបតំណាង

ប្រភព៖ lifespan

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]