អំពើហឹង្សាក្នុងគ្រួសារមួយដែល បានកើតឡើយដោយសារតែ បុរសជាប្តី វាយ និង រំលោភប្រពន្ធ របស់ខ្លួន រហូតដល់រលូតកូនក្នុងផ្ទៃដែលមាន អាយុ ទើបតែ ២ ខែ ដែលបានធ្វើអោយ អ្នកដែលបានដឹងរឿងនេះ ខឹងសម្បារនឹងគាត់យ៉ាងខ្លាំង។

តាមប្រភពព័ត៌មានបានអោយដឹងថា បុរសម្នាក់ដែលមាននាមត្រកូល Wang ត្រូវបានប៉ូលិសចាប់ខ្លួន ដោយសារតែរូបគេ ផឹកស្រាស្រវឹង ហើយវាយ ប្រពន្ធរបស់គាត់ដែលមាន នាមត្រកូល Zuo និងបានរំលោភនាង រហូតដល់រលូតកូនក្នុងផ្ទៃពោះទៀងផង ដែលកូននៅក្នុងផ្ទៃនោះ មានអាយុ ទើបតែ ២ ខែតែប៉ុន្នោះ នៅឯ ទីក្រុង Zhongshan ប្រទេសចិន។ គួរបញ្ជាក់ផងដែរថា លោក Wang ត្រូវបាន តុលាការ ផ្តន្ទាទោសអោយជាប់ ពន្ធនាគាររយៈពេល ៥ ឆ្នាំ និង​ពិន័យជាទឹកប្រាក់ ៥០ ០០០ យាន់ ដែលមានតំលៃប្រហែលនឹង ៨ ០០០ ដុល្លាអាមេរិច។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]