​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រាជ​ធានី​ភ្នំពេញ​​ ៖  សាក​សព​​​បុរ​សម្នាក់​​​ត្រូវ​បាន​​​គេ​ប្រទះ​​ឃើញ​ក្នុង​​ប្រឡាយ​​ទឹក​ក្នុង​ដីឡូត៍​​​​​​​​​ទំនេរ​​​មួយ​កន្លែង​​​ ដោយ​មាន​​​សភាព​ហើម​ស្អុយ​​​​​រលេះ​​រលួយ​​​ និង​ពោ​រ​ពេញ​​​ទៅ​ដោយ​​ដង្កូវ​​​រាប់​លា​ន​​ក្បាល​​ចោះ​​ទៅ​ហើយ​​ ដែល​តាម​​​ការ​សន្និដ្ឋាន​​​​របស់​សមត្ថ​កិច្ច​​​ថា បុរស​​នេះអាច​ស្លាប់​​​ដោយសារ​​​អពើ​ឃាត​កម្ម​​​​វាយ​សម្លាប់​​​​​ពីសំណាក់​​​​ឃា​តករ​​​​មិន​ស្គាល់​​មុខ​​​​​១​ក្រុម​​​មាន​​គ្នា​ច្រើន ។ ​​សព​បុរស​​នោះ ត្រូវ​បាន​​គេ​ប្រទះ​​​ឃើញ​​កាល​​​ពី​វេលា​ម៉ោង​​៧​ព្រឹក​​​ថ្ងៃ​ទី​​​៣ មិថុនា ​នៅក្នុង​​​ប្រឡាយ​​​​ទឹក​​​ដែល​មាន​​​ស្មៅ​និង​កំ​ប្លោក​​ទ្រុប​​​ទ្រុល​​ក្នុង​​​ដីឡូត៍​​​ទំនេរ​​​មួយ​កន្លែង​​​​ខាង​ក្រោយ​​​រោង​ចក្រ​​​កាត់​ដេរ​​​​​យូ​មីង​​ដា ស្ថិត​​​​ក្នុង​​ភូមិ​​​ទួល​​ពង្រ សង្កាត់​ចោម​ចៅ ​​ខណ្ឌ​ពោធិ៍​​សែនជ័យ​ ​​​​។​

ប្រភព​​ព័ត៌​មាន​​​​ពី​ក​ន្លែង​កើត​ហេតុ​​​​​ឱ្យ​ដឹងថា ​សព​​បុរសម្នាក់​នេះ​​មិន​ត្រូវ​បាន​​​​គេ​ស្គាល់​​​​​អត្ត​សញ្ញាណ​​​​​ទេ ​​​មាន​អាយុ​​​ប្រហែល​​​​៣០​ឆ្នាំ មាឌធំ​​​ដំបង​​ស្លៀក​​ខោ​​ខ្លី​​ពណ៌ខៀវត្រឹម​ភ្លៅ ​​​​​​ពាក់​អាវ​យឺត​​​​ពណ៌​ប្រផេះ​​ ហើយ​នៅ​ចម្ងាយ​ជាង​​១០​ម៉ែត្រ​​ពី​សព​​ គេ​ឃើញ​​មាន​​ស្នាម​ឈាម​​​ និង​​​មាន​អាវ​សន្តិ​សុខ​​​​​​ពណ៌​ត្រេ​អ៊ី​​​​​១ ​អាវ​​ពណ៌​​​ផ្កា​ឈូក​ឆ្នូត​​​ស​​ល្អិត​​​​១ និង​​​​​​អាវ​​ពណ៌​​​ខៀវ​​ឆ្នូត​ស​១ ​ប្រឡាក់​​​ទៅ​ដោយ​​​ឈាម​ ព្រម​​ទាំង​មាន​​​កញ្ចក់​រ៉ៃ​បាន់​​​​បែក​ជា​ច្រើន​​​​បំណែក​​​ទៀត​ ស្ថិត​​​​នៅ​ចម្ងាយ​​ប្រមាណ​​​​​​​៤០​ម៉ែត្រ​​​ពី​សព​​​​នោះ​ដែរ ។ តាម​ការ​សន្និដ្ឋា​ន ​​ការ ស្លាប់​​នេះ​​​​គឺ​​ដោយ​អំពើ​​​ឃាត​ក​ម្ម​​​ ហើយ​មាន​​រយ​ៈ​​​​ពេល ប្រមាណ​​​​៥​ថ្ងៃ​មក​ហើយ ​​។

ប្រភព​​ព័ត៌​មាន​​​​ឱ្យ​ដឹង​ថា នៅ​មុន​​ពេល​មាន​ការ​ភ្ញាក់​ផ្អើលពី​ការ​​​ប្រទះ​​​​ឃើញ​​​សព​នេះ​​ គឺ​​​​​មាន​ប្រជា​​ពលរដ្ឋ​​ម្នាក់​​ទៅ​ច្រូត​ស្មៅ​​​ក្បែរ​ចំណុចខាង​លើ​​ហើយ​​​​​​ធុំ​ក្លិន​​​ប្លែក​​​ពី​ធម្ម​តា​ ដោយ​មានកា​រសង្ស័យ​​​ក៏​​​ដើរ​​រក​មើល​ ​​ស្រាប​់​តែ​​​ប្រទះ​​ឃើញ​​​​ក៏​មក​​​រាយ​ការណ៍​​​​​​ប្រាប់​សមត្ថ​កិច្ច​​​ឱ្យ​ទៅ​​ពិនិត្យ​​​​មើល ។ ​​ខណៈ​នោះ​មាន​​អ្នក​ទៅ​ចោម​រោម​​​មើល​យ៉ាង​​ច្រើន​​ ប៉ុន្តែ​​​ពុំ​មាន​​នរណា​ម្នាក់​​បាន​ស្គាល់​​​​សព​​​នោះ​ឡើយ ម្យ៉ាង​​​​​​​ទៀត​​​​​សព​​មាន​​សភាព​​ហើយ​ស្អុយ​​​រលួយ​​មើល​លែង​​​ស្គាល់​​​​​ទៅ​ហើយ ​និង​មាន​​​ដង្កូវ​រាប់​​លាន​​ក្បាល​​​ចោះ​ ។

​​​ប៉ូលិស​​​​បច្ចេក​ទេស​​​​​​​​​រាជ​ធានី​ភ្នំពេញ​​​ និង​​​ប៉ូលិស​មូល​ដ្ឋាន​​​​ បាន​ចុះ​​ទៅ​ពិនិត្យ​​​​ធ្វើ​​កោសល្យ​វិច័យ​​​​​សព​​នោះ​ ​​និង​កំពុង​​​​​​​ធ្វើ​ការ​​​ស្រាវ​ជ្រាវ​​​បន្ត​​ ហើយ​សន្និដ្ឋាន​​​​​ថា ជន​រង​គ្រោះ​​​ត្រូវ​ក្រុម​​ឃាត​ករ​​​មាន​គ្នា​​​​ច្រើន​វាយ​​សម្លាប់​​​នៅ​ទី​នោះ​​តែ​ម្តង ៕​​

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]