ភាគច្រើនទាំងប្រុស និងស្រីតែងតែ ជួបបញ្ហា ការកើតមុនត្រង់ ចង្កា ដែលពិបាក ក្នុងការដោះស្រាយ អោយបាត់ទៅវិញណាស់។ ប៉ុន្តែថ្ងៃនេះ ប្រិយមិត្តនឹងបាន ជ្រាបច្បាស់ ពីការកម្ចាត់មុន ត្រង់ចង្កាបាន ជាមួយវិធីសាមញ្ញនូវខាងក្រោម៖

១) លុបលាងមុខរបស់អ្នក អោយបាន២ដង ក្នុងមួយថ្ងៃ នៅពេលព្រឹក និងនៅពេលយប់ ពីព្រោះដើម្បីកាត់ បន្ថយធូលីដី រឺកាកសំណល់ផ្សេងៗ ដែលជាប់លើ ស្បែករបស់អ្នក។ បន្ទាប់មក អ្នកអាចម៉ាស្សាថ្នមៗ ត្រង់ចង្កា ជាមួយនឹងម្រាមដៃរបស់អ្នក។ បន្ទាប់មកជូតស្បែករបស់អ្នក អោយស្ងួត ជាមួយកន្សែងស្អាត។

២) ប្រសិនបើសក់ របស់អ្នកវែង គួរតែចងឡើង ទៅលើ រឺក៏គៀបវា អោយមានរបៀប ពីព្រោះពេលខ្លះសក់របស់អ្នក ប្រើផលិតផល ដូចជាជេលលាប ជាដើម ដែលជាហេតុ អាចប៉ះពាល់ដល់ ស្បែកមុខ ជាពិសេសវា អាចបង្កអោយ បរិវេណត្រង់ចង្កា ឡើងទៅជាមុនបាន។

៣) ព្យាយាមទិញឡេថែរក្សាស្បែក រឺក៏ផលិតផលថែសម្ភស្ស និងត្រូវប្រាកដក្នុងចិត្តថា ផលិតផលទាំងនោះ មិនប៉ះពាល់ដល់ ស្បែករបស់អ្នកនោះទេ។ ប្រសិនបើអ្នក មានការជប់លៀង រឺក៏ដំនើរកំសាន្តជាដើម អ្នកអាចប្រើជា ម្សៅផាត់មុខ និងផាត់តិចៗបានហើយ ប៉ុន្តែមុនពេលអ្នក ចូលគេង ត្រូវលាងសម្អាតមុខ អោយបានស្អាតល្អសិន ជៀសវាងការគេង ទាំងម្សៅលើមុខដែលធ្វើអោយ កាន់តែកើតមុនទ្វេរដង។

៤) ប្រើប្រាស់ផលិតផល ទឹកលាងសម្អាតមុខ ដែលផ្សំពី ជាតិ Benzoyl Perxide រឺក៏ជាតិអាស៊ីត សាល៉ីសាឡាត់ ជាដើម ដែលអាចជួយ កាត់បន្ថយបញ្ហាមុន ត្រង់ចង្កាបាន។

៥) កុំព្យាយាមប៉ះ រឺក៏ញិច ត្រង់បរិវេណចង្កា ដែលកើតមុននោះ ពីព្រោះដៃរបស់អ្នក មានមេរោគ ដូច្នេះប្រសិនបើអ្នក ប៉ះវាបន្ថែម វាកាន់តែរាលដាល បញ្ហាមុនកាន់តែខ្លាំងឡើង។

ទាំងនេះជា វិធីការពារ និងកម្ចាត់បញ្ហាមុន ត្រង់ចង្កាបាន ដែលវាជា ហេតុធ្វើអោយបាត់បង់សម្រស់ លើផ្ទៃមុខរបស់អ្នកបាន។  

រូបតំណាង

ប្រភព៖ livestrong

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]