រាជធានីភ្នំពេញ ៖ ​ស្ត្រី​ម្នាក់​មិន​ត្រូវបាន​គេ​ស្គាល់​​អត្ត​សញ្ញាណ​​ទេ ប៉ុន្តែ​​សាក្សី​ដែល​ឃើញ​ហេតុ​ការណ៍​​ច្រើន​នាក់​នាំ​គ្នា​និយាយ​ថា ​គាត់​បាន​បើក​បរ​រថយន្ត​ម៉ាកកាមរីបាឡែន​ ពណ៌​ស្ករ បំបុក​​រថយន្ត​ម៉ាក​ហាយ​ប្រីត ពណ៌​ទឹក​ប៊ិច ​ដែល​ជា​​រថយន្ត​របស់​​លោក​ប្តី​កំពុង​បើក​ឌុប​ស្រី​ក្មេង​សា​សង​គ្នា​យ៉ាង​ល្អូក​ល្អិន​​លើ​ដង​ផ្លូវ​លេខ​១៩៩ ​ក្នុង​សង្កាត់​​ទួល​ស្វាយ​ព្រៃទី១ ​ខណ្ឌ​ចំការ​មន កាល​ពីវេលា​​ម៉ោង​៧​និង​៥០​នាទី​យប់​​ថ្ងៃ​ទី​៣ មិថុនា ២០១២ ។

ហេតុការណ៍​​ស្ត្រីភរិយាបើក​រថយន្ត​បំបុក​រថយន្ត​​លោក​ប្តី​ដឹក​ស្រី​ក្មេង​ខាងលើ​នេះ ពុំ​បណ្តាល​ឱ្យ​​មាន​មនុស្ស​ណា​ម្នាក់​រង​របួស​នោះ​ឡើយ ហើយ​​រថយន្ត​ក៏​មិន​ទទួល​រង​ការ​ខូច​ខាត​​ធ្ងន់​ធ្ងរ​ដែរ ។ ​ទោះ​បី​ជា​ស្ថាន​​ភាពនៃ​ការ​បុក​គ្នា​មាន​ស្ថាន​ភាព​ស្រាល​ក៏ពិត​មែន ​ក៏​ប៉ុន្តែ​​សាក្សី​ឃើញ​ហេតុការណ៍​បាន​និយាយថា គេ​​បាន​សង្កេត​ឃើញ​ម្ចាស់​រថយន្ត​ហាយប្រីត ពេល​​ឃើញ​ស្ត្រី​​ជា​ប្រពន្ធ​​បើក​រថយន្ត​កាមរី​​បាឡែន​បុក​ក៏​ស្ទុះ​ចុះ​ពី​រថយន្ត​ចុច​សោ (ឡុក) ហើយ​​ដឹក​ដៃ​ស្រី​ក្មេង​​រត់​ឡើង​ជិះ​ម៉ូតូ​ឌុបទាំង​ព្រលឹង​ចុង​សក់​គេច​ខ្លួន​បាត់ ព្រោះ​ខ្លាច​​ប្រពន្ធ ។ ​ចំណែក​ឯ​​​​​ស្ត្រី​​ជា​ប្រពន្ធ​​វិញ​ (ម្ចាស់​រថយន្តបាឡែន) ពេល​ឃើញ​បុរស​ជា​ប្តី​​រត់​គេច​ខ្លួន​យ៉ាង​តក់​ស្លុត​ក៏​បបួល​​គ្នីគ្នា​​ដែល​ស​ុទ្ធ​​សឹង​ជា​ស្រីៗ​​ប្រមាណ​​៤​នាក់​ឡើង​ជិះ​រថយន្ត​​បាឡែន​របស់​ខ្លួន​ចេញ​​ពី​កន្លែង​កើតហេតុ​ ដោយ​ទុក​រថយន្ត​​ម៉ាក​ហាយ​ប្រីត​​​​​​របស់​លោក​ប្តី​នៅ​លើ​ដង​ផ្លូវ​ចោល។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]