ខេត្ត​កណ្តាល ៖ ​​លោក​យាយ​អាយុ​៧៣​ឆ្នាំ ​ម្នាក់​បាន​តាម​ទាន់​​លោក​តា​ជា​ប្តី​អាយុ​៧៣​ឆ្នាំ ​ដូចគ្នា ​ជា​គណៈ​កម្ម​ការ​​វត្ត​ដឹក​ដៃ​កូន​ធម៌​ជា​ស្រី​មេម៉ាយ​អាយុ​៤០​ឆ្នាំ​ចេញពី​ផ្ទះ​សំណាក់​មួយ​យីហោ​២២២ ​នៅភូមិ​​ដើម​មៀន​ សង្កាត់​​ដើម​មៀន ​ក្រុង​តា​ខ្មៅ ទាំង​ត្រហេប​ត្រហប​​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​២ មិថុនា ​២០១២ ​ហើយ​បាន​ធ្វើ​ឱ្យ​លោក​​​យាយ​​ទប់​អារម្មណ៍​​សមា​ធិ​មិន​បាន​​ក៏​ផ្ទុះ​កំហឹង​​ពាក្យ​សម្តី​ដាក់​គ្នា និង​ឈាន​ដល់​ប្រវាយ​ប្រតប់​គ្នា​ផ្អើល​ឆុរ​ឡើង​ដល់​អ្នក​ធ្វើ​ដំណើរ និងអ្នក​នៅ​ក្នុង​ផ្ទះ​សំណាក់​មក​ចោម​រោម​​មើល ។ ប៉ុន្តែ​​ក្នុងហេតុ​ការណ៍​​នេះ​មិន​មាន​​ភាគី​ខាង​ណា​រង​របួស​ធ្ងន់​ឡើយ ។ ភ្លាមៗសមត្ថ​កិច្ច​ប៉ូលិស​ប៉ុស្តិ៍​​ដើម​មៀន​បាន​ទៅ​អន្តរាគមន៍​​ឃាត់​ទាន់​ពេល និង​ហៅ​ភាគីទាំងពីរ​មក​ធ្វើការ​សម្រប​សម្រួល​គ្នា ។ ​ចំណែក​លោក​​តាអាយុ​​៧៣​ឆ្នាំ ឆ្លៀតពេល​​ប៉ូលិស​​សួរនាំ​​លោក​យាយ​ភរិយា​របស់​គាត់ និង​កូន​ធម៌​​ ក៏​ស្ទុះ​ទាញ​ម៉ូតូ​ធាក់​បញ្ឆេះ​ជិះ​គេចខ្លួន​បាត់​​ស្រមោល​ទៅ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]