ហេតុការណ៍មួយដ៏រន្ធត់បានកើតឡើង ដោយសារតែបុរសម្នាក់បាន ចាក់មិត្តស្រីរបស់ខ្លួន ជាច្រើនកាំបិត បណ្តាលអោយមិត្តស្រីរបស់គាត់ ដេកស្លាប់ក្នុងថ្លុកឈាមគួរអោយសង្វេគ ក្នុងភោជនិយដ្ឋាន ហើយថែមទាំងមាន ភ្ញៀវជាច្រើនបានឃើញហេតុការណ៍នេះ ទៀតផង។

តាមប្រភពព័ត៌មានបានអោយដឹងថា បុរសអាយុប្រហែល ៤០ ឆ្នាំ​ ម្នាក់បានយកកាំបិតចាក់មិត្តស្រី របស់ខ្លួន ដែលមានអាយុ ជាង ៣០ ឆ្នាំ ដែលមានសក្សីជាច្រើនបានអោយដឹងថា គាត់បានចាក់នាងចំនួន ១០ កាំបិតផ្ទួនៗគ្នា ដោយបណ្តាលអោយនាង ដេកស្លាប់ក្នុងថ្លុកឈាម ជាមួយនិង ភាពតក់ស្លុតរបស់ ភ្ញៀវដែលកំពុងញ៉ាំអាហារ នៅក្នុងភោជនីយដ្ឋានមួយ ក្នុងក្រុង Shanghai ប្រទេសចិន។ បន្ទាប់ពីចាក់ហើយបុរសដែលជា មិត្តប្រុសរបស់នាង មិនបានរត់ទៅណានោះទេ គឺរង់ចាំប៉ូលិសមកឃាត់ខ្លួនតែម្តង ហើយបន្ទាប់ពី សួរចម្លើយ គាត់បានសារភាពថា ដោយសារតែនាងសុំគាត់ចែកផ្លូវគ្នា ទើបគាត់ធ្វើដូច្នេះ។ តាមការស្រាវជ្រាវបានអោយដឹងថា ជនរងគ្រោះមានអាយុ ៣៧ ឆ្នាំ មកពី តំបន់ Qinzhou ហើយនាងត្រូវបានបុរសដែលជាឃាតករ បានហៅមកភោជនីយដ្ឋានដើម្បីនិយាយគ្នា បន្ទាប់ពីនាង បានសុំរូបគាត់ចែកផ្លូវមក តែមិននឹកស្មានថា គាត់បានរៀបគំរោងការសម្លាប់នាងសោះ។

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

 

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]