បន្ទាប់ពីតាមដាន ការប្រកួតបាល់ទាត់ ក្នុងក្របខ័ណ្ឌ Premier League របស់ចក្រភពអង់គ្លេស អស់រយៈពេលយ៉ាងយូរ ពោលគឺ ៣៧ សប្តាហ៍រួចមក យប់នេះគឺជាការប្រកួតបិទរដូវកាល ២០១៣ - ២០១៤ ដោយមានការប្រកួតដ៏ស្វិតស្វាញ របស់ក្រុមប្រជែងជើងឯកទាំងពីរក្រុម នោះគឺក្រុមហង្សក្រហម Liverpool និងក្រុមមេឃខៀវ Manchester CITY។


បច្ចុប្បន្ន Man CITY របស់លោក Pellegrini ឈរនៅលេខរៀងទី ១ កំពូលតារាង មាន ៨៣ ពិន្ទុ តាមពីក្រោយក្រុមហង្សក្រហម Liverpool មាន ៨១ ពិន្ទុ ប៉ុន្តែ Man CITY មានប្រៀបខ្ពស់ជាង ខណៈមានគ្រាប់បាល់ទូទាត់ រហូតដល់ទៅ ៦៣ គ្រាប់ ចំណែកឯហង្សក្រហមមានតែ ៥០ គ្រាប់។

ក្នុងនោះដែរ ការប្រកួតទាំង ១០ គូនឹងត្រូវប្រកួតព្រមគ្នា ដោយក្រុម Man CITY ត្រូវបើកទ្វារកីឡាដ្ឋាន Ethihad Stadium របស់ខ្លួន ស្វាគមន៍ក្រុមញញួរធំ West Ham ខណៈសារិកាព្រៃ Newcastle ត្រូវធ្វើដំណើរទៅកីឡាដ្ឋាន Anfield របស់ហង្សក្រហម Liverpool។




បើយើងក្រលេកទៅមើលស្ថានភាព មុនការប្រកួត ក្រុមហង្សក្រហម Liverpool ដាច់ខាតត្រូវតែឈ្នះ សារិកាព្រៃ Newcastle អោយទាល់តែបាន ដោយគ្មានល័ក្ខខ័ណ្ឌ នឹងចាំអ៊ុតមើលលទ្ធផលក្រុម Man CITY ខណៈក្រុមនេះ ត្រូវការតែស្មើប៉ុណ្ណោះ ក៏អាចក្លាយជាជើងឯកសារជាថ្មី បន្ទាប់ពីធ្លាប់លើកពាននេះម្តង កាលពីរដូវកាលឆ្នាំ ២០១១ - ២០១២ កន្លងទៅនេះ។

ដូចនេះមានតែចាំទស្សនាការប្រកួត ដ៏ស្វិតស្វាញ នាយប់នេះតែប៉ុណ្ណោះ។

តារាងការប្រកួត


តារាងចំណាត់ថ្នាក់


តើប្រិយមិត្តយល់ថា ក្រុមណានឹងក្លាយជាជើងឯក? ហង្សក្រហម រឺ មេឃខៀវ?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]