រាជ​ធានី​ភ្នំពេញ​​​​​​​​​​​​​ ៖ ​បុរស​​​​២នាក់​​បាន​ប្រវាយ​ប្រតប់​​​គ្នា​ទៅ​វិញ​​ទៅមក​លើផ្លូវ​​សាធារណៈ​​ ព្រោះ​តែ​​​ជិះម៉ូតូ​​​តាម​​​​​កៀរ​​​គ្នា​​​ មិន​ខុស​​​ពី​ក្រុម​​ក្មេង​​​ស្ទាវ​​​ដែល​តែង​តែ​​​​បង្ក​​​ជម្លោះ​​​នៅតាម​ ​ដងផ្លូវ​​​​នោះ​ឡើយ ប៉ុន្តែ​​​ការ​ប្រវាយ​ប្រតប់​​​​​គ្នា​​​នេះ​​​​បានត្រូវ​​​​ប៉ូលិស​​​ចរាចរ ​​មួយ​រូប​​​ចូល​ធ្វើ​​​​អន្តរា​គមន៍​​​​​​​ឱ្យ​បញ្ឈប់​​ ហើយ​​​ពួក​​​​​គេ​ក៏​​ជិះ​ម៉ូតូ​​​​ទៅ​ផ្ទះ​​​​​​​រៀង​​ៗខ្លួន ។ ​​ហេតុ​ការណ៍​​​នេះ​បាន​កើត​ឡើង​​​​កាល​ពី​វេលា​​​ម៉ោង​​​​​៩​និង​៣០​នាទី​​ យប់ថ្ងៃទី​​​៣១ ឧសភា នៅតាម​បណ្តោយ​​មហា​វិថី​សហព័ន្ធ​​រុស្ស៊ី​​ ក្នុង​សង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ។

នៅ​កន្លែង​កើត​​ហេតុ​​ បុរស​​​ទាំង​២​នាក់​​ ​ចោទ​គ្នា​​ទៅវិញ​ទៅមក​​ថា បាន​​​ជិះ​ម៉ូតូ​​​កៀរ​​​គ្នា​តាំង​ពី​​​​​ក្បែរ​​​​​ស្ពាន​​​អាកាស​​​៧​ មករា រហូត​មក​ដល់​​​​​មុខ​មជ្ឈមណ្ឌល​​​វ័ត​ធើ​​​​រផាកដែល​​មិន​ដឹង​​​​​​ជា​មាន​​ ​បំណង​​​អ្វី​នោះ​​ទេ ហើយ​​ក៏​​ធ្វើ​ការ​ប្រវាយ​​ប្រតប់​​​គ្នា​ទៅ​វិញ​​​ទៅមក​តែម្តង ។ ​

ចំពោះ​​​ភាគី​​ជម្លោះ​​​​​ម្ខាង​ដែល​​​ជិ​ះម៉ូតូ​​​ ម៉ាក​ហ្វ្រេស​​​ ពណ៌​ក្រហម ស៊េរី​​​ចាស់ មើល​​​ទៅដូច​​ជា​​មាន​​ភាព​​​​ស្រវឹង​​​និយាយ​​មិន​ដឹង​​​ខុស​ត្រូវ​​នោះទេ ​ចំណែក​​​ឯ​បុរស​​ជិះ​​​ម៉ូតូ​​ហុង​ដា​ឌ្រី​ម​សេ​​​១២៥ ពណ៌​ខ្មៅ​ ដែល​​រួម​ដំណើរ​​​ជាមួយ​​​ប្រ​ពន្ធ​​ផង​នោះ​​​ក៏​​ហាក់​ដូច​ជា​​កាច និង​​ឆេវ​ឆាវ​​​ ទើប​កើត​​​ជាជម្លោះ​​​បែប​នេះ​​​ ។ ​​​គេ​​មិន​បាន​​​​ស្គាល់​​ពី​អត្ត​​សញ្ញាណ​​​​គូ​ជម្លោះ​​​​នៅ​តាម​ដង​​ ផ្លូវ​​​​នេះ​ទេ ៕​

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]