រាជធានី​ភ្នំពេញ ៖ រថយនុ្តមួយ​គ្រឿង​ម៉ាក​វីហ្គោ ពណ៌ទឹកប្រាក់ត្រូវម្ចាស់​វា​យក​ទៅ​លាង​នៅ​​យានដ្ឋាន​លាងរថយន្តដែលមានយីហោ​ហេង ​​ឡុង​១០១ ស្ថិតនៅផ្លូវលេខ១៤៣ សង្កាត់​បឹង​​កេង​កង​ទី៣​ ខណ្ឌចំការមន បើកបរចុះ​ពី​ចំណត​លាង​រថយន្ត​ជ្រុល​ល្បឿន ទៅ​បុករះ​ប៉ះ​រថយន្ត​ខូច​​ខាតមូយ​គ្រឿង និងម៉ូតូចំនួន៤គ្រឿង ​​ប​ណ្តាល​ឲ្យមាន​មនុស្ស ​ពីរនាក់របួស​​វេលា​ម៉ោង​១១ និង៥០​នាទី​ថ្ងៃទី២៩ មករា ឆ្នាំ២០១២ ។

តាមប្រភពព័ត៌មានទាក់ទិននឹងហេតុការ​ណ៍​គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានឲ្យដឹងថា​មុនពេលកើតហេតុម្ចាស់រថយន្តវីហ្គោបានយក​រថយន្តទៅ​លាង​នៅយានដ្ឋានលាង​រថយន្ត​ខាង​លើ​​ ​ក្រោយ​ពី​លាង​រួច​ម្ចាស់​វា​ក៏បានបើក​រថយន្ត​ចុះ​ពីកន្លែងលាង​ ស្រាប់​តែ​ជ្រុល​ល្បឿនក៏ស្លន់​ស្លោ​ស្ទុះទៅបុក​រថយន្ត​ម៉ាកកាមរីឆ្លាមពណ៌​ត្រី​ឆ្លូញ​មួយ​គ្រឿងដែល​ចត​ស្ងៀមទៅផ្ទុបនឹងគល់​ឈើ​បណ្តាលឲ្យខូចខាត​រថយន្តយ៉ាងដំណំ ។ ក្នុងហេតុការណ៍ជាមួយគ្នា​នេះដែរ​ រថយន្តវីហ្គោ​ដ​ដែល​ក៏បាន​ជ្រុល​ល្បឿន​បុក​​​រះម៉ូតូផ្សេងៗដែល​ចត​ក្បែរ​នោះ​ និងកំពុង​ធ្វើ​ដំណើរតាមដងផ្លូវ​នៅ​ចំណុចកើតហេតុបណ្តាល​ឱ្យ​ខូចខាតអស់ចំនួន​៤​គ្រឿងទៀត និង​មនុស្ស​ពីរ​នាក់​រងរបួសធ្ងន់ ។

ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ ​អ្នក​ដែល​បើកបររថយន្តនោះ​បានគេចខ្លូន​បាត់​ហើយ​ប៉ូលិសមូលដ្ឋានសហការជាមួយប៉ូលិស​នៃ​ការិយា​ល័យជំនាញចុះវាស់វែងដកហូតរថ​យន្ត​បង្ក​ហេតុនិងរថយន្តដែលទទួលរងការខូច​ខាត​រួមជាមួយម៉ូតូបួនគ្រឿងផ្សេងទៀតដែល​ខូច​ខាត​ក្នុងហេតុការណ៍ជាមួយគ្នានោះទៅរ​ក្សា​ទុក​នៅ​ការិយាល័យដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

ដោយ​ ៖ ប្រុសកោះ

ដកស្រង់ពីគេហទំព័រ កោះសន្តិភាព

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិ និងជួយ Share នៅលើ Facebook របស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]