ភ្នំពេញ 05 ឧសភា 2014 ៖ ក្រុមហ៊ុន Huawei តេចណូឡូជី កម្ពុជា បានផ្តល់អំណោយជា សាច់ប្រាក់ចំនួន 200,000 ដុល្លារ ដល់ កាកបាទក្រហមកម្ពុជា ដើម្បីបញ្ជាក់អំពីការគាំទ្រ និងជាជំនួយក្នុងកិច្ចអភិវឌ្ឍន៍ នៅប្រទេសកម្ពុជា លើផ្នែកការកាត់ បន្ថយភាពក្រីក្រ អភិវឌ្ឍន៍ការអប់រំ ក៍ដូចជាបង្ហាញពីជំហរ និងទស្សនៈវិស័យវែងឆ្ងាយ ចំពោះការវិនិយោគនៅកម្ពុជា ដែលមានវត្តមានដ៍ខ្ពស់ខ្ពស់ ពីសំណាក់ជំទាវ កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា, លោក Yang Shu  អគ្គនាយកប្រចាំតំបន់ SEA (South East Asia) លោក Yao Weimin អគ្គនាយកផ្នែកទំនាក់ ទំនងសាធារណៈ លោក Cary Yang អគ្គនាយក និងប្រធានប្រតិបត្តិប្រចាំ Huawei តេចណូឡូជី នៅកម្ពុជា។

រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិនសង្បឹមថា ក្រោមកិច្ចសហប្រតិបត្តិការ និងការឧបត្ថម្ភ ជំនួយនេះព្រមទាំង កិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនជាង 1ទសវត្សរ៍ ក្រុមហ៊ុន Huawei នឹងក្លាយជាដៃគូដ៍ល្អបំផុតចំពោះ ក្រុមហ៊ុនផ្តល់សេវាកម្មទូរសព្ទ័និង គមនាគមន៍លើដំណោះ ស្រាយសេវាកម្ម និងផលិតផល សម្រាប់អង្គភាព ក្រុមហ៊ុន ក៍ដូចជាក្រសួងមន្ទីរនៅកម្ពុជា ជាពិសេសផលិត ផលស្មាតហ្វូនដ៍ ទំនើបដែលទើបនឹងទទួលចំណាត់ថ្នាក់ ជាក្រុមហ៊ុនស្មាតហ្វូនដ៍ធំទី 3 លើពិភពលោក  ដែលជាជម្រើសថ្មី សម្រាប់ប្រជាជនកម្ពុជា។

លោកជំទាវ កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុន សែន ដែលជាប្រធានកាក បាទក្រហមកម្ពុជា និងតំណាង រាជរដ្ឋាភិបាលកម្ពុជា ក៍បានថ្លែងអំណរគុណអស់ពីដួងចិត្ត និងសម្តែងនូវក្តីអំណរអរគុណយ៉ាង   ជ្រាលជ្រៅដល់ក្រុមហ៊ុន Huawei នាឱកាសទទួលអំណោយ ជាសាច់ប្រាក់ចំនួន 200,000 ដុល្លារ នោះផងដែរ។

លោក Yang Shu  អគ្គនាយកប្រចាំតំបន់ SEA (South East Asia) បានមានប្រសាសន៍ថា ក្រុមហ៊ុន Huawei នឹងប្រកាន់ខ្ជាប់នូវការតាំងចិត្តខ្ពស់ ដើម្បីធ្វើសមាហរណ កម្មនូវគុណតម្លៃ និងទំនួល ខុសត្រូវរបស់ក្រុមហ៊ុន ដើម្បីលើកកម្ពស់ និងផ្សារភ្ជាប់ទៅសង្គម ក៍ដូចជាសមាគមទាំងមូល។ អំណោយជាសាច់ប្រាក់ចំនួន 200,000 ដុល្លារ ដែលក្រុមហ៊ុនផ្តល់ជូន កាកបាទក្រហមកម្ពុជា នៅថ្ងៃនេះ នឹងជួយជំរុញ និងផ្តល់ទំនុកចិត្តដល់ការ អភិវឌ្ឍឥតឈប់ឈរ ក្នុងកិច្ចខិតខំប្រឹងប្រែង ចំពោះការប្តេជ្ញាចិត្តរបស់ខ្លួន លើការអភិវឌ្ឍប្រកបដោយចីរភាព ដល់សហគមន៍ ប្រជាជន សេដកិច្ច ក៍ដូចជាបរិស្ថាន។

ក្រុមហ៊ុន Huawe នៅកម្ពុជា បានបង្កើតឡើង និងដាក់វិនិយោគរយៈពេលវែង និងធំបំផុតនៅកម្ពុជា ចាប់តាំងពីឆ្នាំ 1999 ដែលមាន បុគ្គលិកប្រមាណ 200 នាក់ រួមមានបុគ្គលិកខ្មែរប្រមាណ 71% និង 70% នៃបុគ្គលិកខ្មែរទាំងនោះ គឺជាវិស្វករ និងអ្នកបច្ចេកទេសជំនាញ ផ្នែកបណ្តាញទូរគមនាគមន៍ បច្ចេកវិជ្ជាព័ត៌មានវិទ្យា និងទូរស័ព្ទស្មាតហ្វូនដ៍ទំនើប។ ក្រុមហ៊ុនបានផ្គត់ផ្គង់ ស្ទើរគ្រប់ក្រុមហ៊ុនបម្រើ សេវាកម្មទូរគមនាគមន៍នៅកម្ពុជា ក៍ដូចជាបានផ្តល់ ការបង្កើតការងារ ការបណ្តុះបណ្តាលប្រមាណ ជា 1,000 នាក់នៅកម្ពុជា ជាមួយនឹងបច្ចេកវិជ្ជា GSM (2G), UMTS (3G), LTE (4G), និងCDMA ក៍ដូចជាបច្ចេកវិជ្ជា និងដំណោះស្រាយ សេវាកម្មមួយចំនួន ធំនៅកម្ពុជា។

ក្រុមហ៊ុន Huawei បានធ្វើការតាំងចិត្ត ដើម្បីបង្កើតឲ្យបាន នូវតម្លៃអតិបរមា នូវការតបណ្តាញ ទូរគមនាគមន៍ និងព័ត៌មានសម្រាប់ក្រុមហ៊ុន ដែលធ្វើអាជីវកម្មផ្នែក ទូរគមនាគមន៍ ក៍ដូចជាខិតខំ ព្យាយាមបំពេញនូវ តម្រូវការគ្រប់បែបយ៉ាង ចំពោះអ្នកប្រើប្រាស់ទូរស័ព្ទ ក៍ដូចជាបណ្តាញគមនា គមន៍ផងដែរ ពោលគឺផលិតផល ដំណោះស្រាយ និងសេវាកម្មរបស់ ក្រុមហ៊ុនត្រូវបានដាក់ឲ្យ ប្រើប្រាស់ និងទទួលស្គាល់គុណភាព លើបណ្តាប្រទេសចំនួន 140 លើពិភពលោក ដែលស្មើនឹង 1 ភាគ 3 នៃចំនួនប្រជាជនលើពិភពលោក រួមទាំងបានវិនិយោគលើមជ្ឈ មណ្ឌលផ្នែកអភិវឌ្ឍ និងស្រាវ ជ្រាវចំនួន 16  មជ្ឈមណ្ឌលហ្វឹកហ្វឺនចំនួន 45 និងកន្លែងរួមគ្នាលើការ បង្កើតបច្ចេកវិជ្ជាថ្មីៗ និងគំនិតច្នៃប្រឌិតចំនួន 28 រួមទាំងមានបុគ្គលិកទាំងប្រមាណ 150,000 នាក់លើពិភពលោក។

Huawei គឺជាក្រុមហ៊ុនឈានមុខផ្នែកបច្ចេកវិជ្ជាព័ត៌មាន និងទូរគមនាគមន៍ ជាពិសេសក្រុមហ៊ុន ផ្តល់នូវដំណោះ ស្រាយផ្នែកបច្ចេកវិជ្ជា ទើបនឹងចេញ ផ្សាយនូវរបាយការណ៍ ផ្នែកហិរញ្ញវត្ថុ ដែលធ្វើ សវនកម្មរួចរាល់ក្នុងឆ្នាំ 2013 ដោយបង្ហាញថាកំណើន លក់និងប្រាក់ចំណេញ ទទួលបាននូវលទ្ធផល មួយដ៍ល្អប្រសើរ ជាមួយនឹងប្រាក់ចំណូលចំនួន 238 ពាន់លានយ៊ុន និងប្រាក់ចំណេញចំនួន 21 ពាន់លានយ៊ុន។

ចាប់តាំងពីឆ្នាំ 2009-2014 មក ក្រុមហ៊ុន Huawei បានធ្វើការផ្តល់ជាជំនួយ និងឧបត្ថម្ភ ជាសាច់ប្រាក់ និងផលិតផល សេវាកម្ម ឧបករណ៍ ដល់រាជរដ្ឋាភិបាលកម្ពុជា តាមក្រសួងមន្ទីរ និងកាកបាទក្រហម កម្ពុជា ចំនួនប្រមាណជា $5,000,000 ដុល្លារសហរដ្ឋអាមេរិក។ ពោលគឺ ក្រុមហ៊ុនបានចូលរួម ចំណែកយ៉ាង សកម្មក្នុងការអភិវឌ្ឍ របស់រាជរដ្ឋាភិបាល ក៍ដូចជាវិស័យឯកជន (ក្រុមហ៊ុនទូរស័ព្ទ) នៅកម្ពុជា ឲ្យមានការអភិវឌ្ឍរីកចម្រើនឈាន ដល់កម្រិតប្រហាក់ប្រហែលក្នុងតំបន់ ចំពោះវិស័យបណ្តាញទូរគមនាគមន៍ និង បច្ចេកវិជ្ជាព័ត៌មានវិទ្យា។




បញ្ចូលអត្ថបទ ដោយម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]