ភ្នំពេញ៖ ថ្ងៃទី ៣ ខែ ឧសភា ឆ្នាំ ២០១៤៖ ក្រុមហ៊ុន i-Qlick ដែលជាភ្នាក់ងារចែក ចាយផលិតផលល្បីម៉ាក Canon នៅកម្ពុជា បានប្រារព្ធខួបជោគជ័យឆ្នាំទី ៣ របស់ខ្លួន ជាមួយការអបអរចំពោះ ការគាំទ្រពីដៃគូអាជីវកម្មនានា និង ដាក់បង្ហាញនូវផលិតផល ២២ ម៉ូឌែលថ្មីបំផុត។ កម្មវិធី អបអរដៃគូអាជីវកម្មក្រុមហ៊ុន i-Qlick លើកទីបី នេះ ត្រូវបានប្រារព្ធចាប់ ពីវេលាម៉ោង 5:30 ល្ងាច ដល់ 9:30 ល្ងាច ដែលរួមមានការសំដែងបែប ហូលីវូដ ស្ថិតក្នុងសណ្ឋាគារ និង រមណីយដ្ឋាន សូហ្វីតែល ភ្នំពេញ  និងត្រូវបានចូលរួមពីសំនាក ភ្ញៀវជាង ៤០០ នាក់ រួមមានការចូលរួមជាកិត្តិយស ពីមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ថ្នាក់ដឹកនាំក្រុមហ៊ុន Canon ដៃគូអាជីវកម្ម បុគ្គលិក និងសមាជិកអ្នកសារព័ត៌មាន។

ពិសេស ថ្នាក់ដឹកនាំជាន់ខ្ពស់ផ្ទាល់ពីក្រុមហ៊ុន Canon លោក Kensaku Konishi នាយកក្រុមហ៊ុន Canon សិង្ហបូរី និង លោក Hiroshi Yokota នាយកគ្រប់គ្រងទូទៅផ្នែក CSP របស់ Canon សិង្ហបូរី ក៏បានអញ្ជើញជាកិត្តិយសក្នុង ពិធីដ៏វិសេសវិសាលនេះផងដែរ។

ដូចទៅនឹងឆ្នាំមុនដែរ កម្មវិធីរាត្រីពិសេសនេះ ចាប់ផ្តើមពីម៉ោង 5:30ល្ងាច ជាមួយ កម្មវិធីលក់ពិសេស សំរាប់ភ្ញៀវមកដល់មុន (Early Bird Promotions) ដែលរួមមានផលិតផល Canon ជាង ២០ ប្រភេទដាក់លក់ក្នុង តំលៃថោកបំផុតមិនធ្លាប់មាន។ ហើយពិធីជប់លៀងសាយភោជន៍ បែបអាហារចិនជាមួយការសំដែងបែបហូលីវូដ ត្រូវបានកំដរនិងចូលរួម ដោយពិធីករ លោក តូនី និង អ្នកនាង ខៀវ សាន់សាណា យ៉ាងរីករាយ។

លោក អេនឌី លី នាយកប្រតិបត្តិ ក្រុមហ៊ុន i-Qlick បានមានប្រសាសន៍ ស្វាគមន៍ថា ៖ ក្រុមហ៊ុន Canon ទើបតែបានប្រកាសនូវ សង្វាក់ផលិតកម្មលើ កែវឡេនកាម៉េរាបែប EF របស់ខ្លួន រហូតដល់ជាង 100លានគ្រឿង ដែលជាជោគជ័យដ៏ធំធេងមួយ ហើយក្រុមហ៊ុន i-Qlick មានមោទនៈភាពបំផុតដែលត្រូវបានក្លាយជា ភ្នាក់ងារចែកចាយ ផលិតផលម៉ាកល្បីនេះ ប្រចាំកម្ពុជា និងបាននាំជូនទីផ្សារនេះ នូវបច្ចេកវិទ្យាល្អៗ មានគុណប្រយោជន៍សំរាប់ ជីវិតរស់នៅប្រចាំថ្ងៃ។ ពិសេស យើងបានក្លាយជាអ្នកនាំមុខគេ លើផ្នែកផលិតផលកាម៉េរា ប្តូរកែវឡេនបាន (DSLR Camera) ព្រមទាំងទទួលបានចំណែកទីផ្សារគួរអោយកត់ សំគាល់សំរាប់ប្រភេទផលិតផល កាម៉េរាតូចៗ និង ម៉ាស៊ីនព្រីនម៉ាក Canon ផងដែរក្នុងរយៈពេលបីឆ្នាំកន្លងមក។ រឹតតែប្រសើរនោះ យើងបានបង្កើតនូវហាង លក់ផលិតផល Canon នៅក្នុងហាងទំនើបៗ ចំនួនបីកន្លែងរួចមកហើយ ហើយនឹងបន្តបង្កើតអោយ បានច្រើនជាងនេះទៅទៀត។

ចំនុចគួរអោយចាប់អារម្មណ៍ ជាងគេនារាត្រីនេះគឺ ការសម្ពោធផលិតផលថ្មីចំនួន ២២ ប្រភេទ រួមមាន កាម៉េរា DSLR EOS 1200D , កាម៉េរាតូចស្រស់ស្អាតចំនួន ៩ ម៉ូឌែល (PowerShot G1X Mark II, PowerShot D30, PowerShot N100, PowerShot SX600HS, PowerShot SX700 HS, PowerShot S200, IXUS 145 HS, IXUS 155 HS, IXUS 265 HS), ប្រភេទកាម៉េរាវីដេអូកាន់ក្នុងដៃពីរម៉ូឌែល Legria Mini និង Legria Mini X, ព្រមទាំងម៉ាស៊ីនព្រីនទំនើប ៨ ម៉ូឌែលប្រភេទ PIXMA (PIXMA E400, PIXMA E560, PIXMA MX477, PIXMA MX537, PIXMA iP8770, PIXMA iP2872, PIXMA iX6770 និង PIXMA iX6870)។(សំរាប់សេចក្តីប្រកាស ព័ត៌មានលំអិត របស់ផលិតផលនីមួយៗ មានផ្តល់ជូនដោយឡែក)។

លោកលី បានមានប្រសាសន៍បន្តថា ៖ ពិធីអបអរក្នុងថ្ងៃនេះ ពិតជាគួរអោយរំភើប ដោយយើងបាន ប្រកាសនូវ ប្រភេទកាម៉េរាល្អទំនើប គុណភាពថតរូបច្បាស់ រូបរាងតូចស្រស់ស្អាត ម៉ូឌែល G1X MARK II។ យើងក៏មាននូវកាម៉េរាមិនជ្រាបទឹកជ្រៅបំផុត D30 ព្រមទាំង កាម៉េរា EOS 1200D ដែលសាកសមសំរាប់ លោកអ្នកចង់ថតរូបបានល្អៗ ប្រកបដោយជំនាញ ហើយវា ងាយស្រួល កាន់ថត និង ងាយបញ្ជាផងដែរ។

ចំនែកម៉ាស៊ីនព្រីន PIXMA ទាំង ៨ម៉ូឌែលថ្មី បែបប្រើទឹកថ្នាំរបស់ Canon ត្រូវបានភ្ជាប់មកនូវបច្ចេកវិទ្យាល្អៗ សាកសមនឹងតំរូវការប្រចាំថ្ងៃ មានប្រព័ន្ធឥតខ្សែ wifi ងាយព្រីនពីទូរស័ព្ទដៃ និង ប្រព័ន្ធ Google Cloud សំរាប់ម៉ូឌែល PIXMA E560, PIXMA MX477, PIXMA MX537, PIMXA iP8770, និង PIXMA iX6870។ ចំនែក PIXMA E400 និង E560 ជាប្រភេទព្រីនធឺសន្សំសំចៃខ្ពស់ លើការប្រើប្រាស់ ដែលការចំនាយ មានតំលៃតែ ៩៩ រៀលប៉ុណ្ណោះ សំរាប់ការព្រីនឯកសារ បែបសខ្មៅមួយទំព័រ និង មានគុណភាពច្បាស់ គួរជាទីពេញចិត្ត សាកសមសំរាប់គេហដ្ឋានបំផុត ចំពោះម៉ូឌែល E400។

លោក Yokota មានប្រសាសន៍ថា៖ សព្វថ្ងៃនេះ អ្នកប្រើប្រាស់ ម៉ាស៊ីនព្រីនភាគច្រើន មានការចាប់អារម្មណ៍លើ តំលៃព្រីនថោករាល់ ការងារព្រីនឯកសារ។ ដូចនេះ យើងសូមណែនាំប្រភេទម៉ាស៊ីន សន្សំសំចៃខ្ពស់ គឺ PIXMA Ink Efficient E400 ដែល អាចសន្សំសំចៃបានខ្ពស់ និង ព្រីនបានច្រើនសន្លឹក សាកសមប្រើនៅតាមគេហដ្ឋាន។ ចំពោះការផ្តិតរូបភាពច្បាស់ ខ្នាតធំវិញ យើងសូមណែនាំម៉ាស៊ីនព្រីន PIXMA iP8770 ដែលជាប្រភេទម៉ាស៊ីនផ្តិតរូបភាពឯកទេស ប្រើទឹកថ្នាំ ៦ ពណ៌ រួមមានពណ៌ប្រផេះ ផ្តល់នូវការផ្តិតរូបភាព ពណ៌ធម្មជាតិ និង សខ្មៅ ច្បាស់ម៉ត់ល្អ។ iP8770 ពិតជាដៃគូល្អបំផុតសំរាប់ អ្នកចូលចិត្តថតរូប និងចង់អោយស្នាដៃខ្លួនកាន់តែលេចធ្លោឡើង ពីទិដ្ឋភាពពិសេសៗ បែបវប្បធម៌ និង ប្រវត្តិសាស្រ្តក្នុង ព្រះរាជាណាចក្រកម្ពុជា។

ក្រៅពីការសំដែងប្លែកៗបែបហូលីវូដ ភ្ញៀវកិត្តិយសក៏មានឱកាស សាកល្បងប្រើផលិតផលថ្មីទាំងនេះ នៅតាមបញ្ជរក្នុងបរិវេណកម្មវិធី ព្រមទាំងអាចមានសំណាងឈ្នះរង្វាន់ ផលិតផលថ្មីនេះផងដែរ។ ហើយកម្មវិធីពិសេសជាងគេនោះ គឺការប្រកាសឈ្មោះ ដៃគូអាជីវកម្ម ល្អជាងគេ គិតចាប់ពីខែ ឧសភា ២០១៣ ដល់ ខែ ឧសភា ២០១៤ ដែលរួមមានដៃគូអាជីវកម្មចំនួនពីរក្នុងមួយផ្នែក ដូចជា ផ្នែកផលិតផលកាម៉េរាឌីជីថលតូចៗ (ចំនួនពីរ) ផ្នែកផលិតផលកាមម៉េរា DSLR (ចំនួនពីរ), ផ្នែកម៉ាស៊ីនព្រីន បែបឡាស៊ែ (ចំនួនពីរ) ផ្នែកម៉ាស៊ីនព្រីនប្រើទឹកថ្នាំ inkjet (ចំនួនពីរ) ផ្នែកម៉ាស៊ីនគិតលេខ (ចំនួនពីរ) និង ដៃគូអាជីវកម្មមានការលក់កើនឡើង (ចំនួនពីរ)។ ដៃគូអាជីវកម្មដែលបានឈ្នះទាំងនេះ នឹងទទួលបាន រង្វាន់ជាសាច់ប្រាក់សុទ្ធ 1000 ដុល្លាអាមេរិក រួមជាមួយដំណើរកំសាន្តទៅប្រទេសសិង្ហបូរីផងដែរ។ ពិធីដ៏រីករាយនេះ ត្រូវបានបិទដោយការ បង្ហាញខ្សែវីដេអូខ្លីមួយពីការវិវត្តន៍របស់ក្រុមហ៊ុន i-Qlick រយៈពេលបីឆ្នាំកន្លងទៅ និង ការចូលរួមកាត់នំខេក ពីសំនាកថ្នាក់ដឹកនាំជាន់ខ្ពស់។

 ក្រុមហ៊ុន Canon សឹង្ហបូរីភីធីអ៊ីអិលធីឌី (តំបន់អាស៊ីអាគ្នេយ៍)

Canon ជាផលិតផលនាំមុខ ខាងដំនោះស្រាយ រូបភាពបែបឌីជីថល។ Canon ប្រចាំប្រទេស សិង្ហបូរីជាការិយាល័យកណ្តាល នៅតំបន់អាស៊ីខាងត្បូង និងអាស៊ី អាស៊ីអាគ្នេយ៌លើសេវាកម្ម ផ្នែកលក់ និងទីផ្សារ។ក្រៅពីទីផ្សារក្នុងស្រុកក្រុមហ៊ុន មានសាខានៅ 18 ប្រទេសផ្សេងទៀតរួមមាន ឥណ្ឌា ម៉ាឡេស៊ី ថៃ និង ការិយាល័យតំណាងនៅ វៀតណាម។ ក្រុមហ៊ុន Canon Inc,មានបណ្តាញគ្របដណ្តប់ជិត 200 ក្រុមហ៊ុន និង មានបុគ្គលិកជិត 130,000នាក់ទូទាំងពិភពលោក។ ក្រុមហ៊ុន Canon ផ្តោតសំខាន់ លើវឌ្ឍនៈភាពខាងវិស័យ បច្ចេកវិទ្យា និង ការច្នៃប្រឌិតថ្មីៗ ហើយបានដាក់ទុន ពីប្រាក់ចំនេញ 10 ភាគរយ ទៅលើការ ស្រាវជ្រាវ និង ការអភិវឌ្ឍន៍បច្ចេកវិទ្យារៀងរាល់ឆ្នាំ។ Canon ក៏ជាក្រុមហ៊ុនធំមួយ ក្នុងចំណោមក្រុមហ៊ុនមួយចំនួន ដែលទទួលបាន អជ្ញាបណ្ណកម្មសិទ្ធិបញ្ញា ច្រើនជាងគេក្នុង រយៈពេលជាង 19 ឆ្នាំ។ ដោយមានលំនាំតាមក្រុមហ៊ុន Fortune Global 500 ក្រុមហ៊ុន Canon អនុវត្តស្របតាមទស្សនៈ នៃការសាមគ្គី និង រស់នៅ ជាមួយគ្នាដើម្បីភាព សុខដុមជារួម។

ក្រុមហ៊ុន i-Qlick Marketing Co., Ltd.

i-Qlick Marketing Co., Ltd. ជាភ្នាក់ងារចែកចាយស្របច្បាប់ នូវផលិតផលប្រើប្រាស់ម៉ាក Canon ប្រចាំ ព្រះរាជាណាចក្រកម្ពុជា រួមមាន ម៉ាស៊ីនថតឌីជីថល, ម៉ាស៊ីនថតឌីជីថលប្តូរកែវឡេនបាន, សំភារៈកាម៉េរា, ម៉ាស៊ីនថតបែបវីដេអូឌីជីថល និងឧបករណ៍បន្ថែមបន្ទាប់បន្សំ, ព្រឺនធឺឡាស៊ែប្រភេទ ស ខ្មៅ, ពណ៌, ព្រីនធឺ Inkjet, ស្កេនឺ, Projector (ម៉ាស៊ីនបញ្ចាំងរូប), ទឹកថ្នាំសុទ្ធ និង ក្រដាសផ្តិតរូប និង ម៉ាស៊ីនគិតលេខម៉ាក Canon ។ គ្រប់ផលិតផល ពីក្រុមហ៊ុន i-Qlick មានការធានាជូនរយៈពេល 12 ខែលើកលែង ដុំទឹកថ្នាំប្រើប្រចាំថ្ងៃ។ ហើយ i-Qlick ក៏ជាមជ្ឈមណ្ឌលសេវាកម្ម មានអជ្ញាបណ្ណ ពីក្រុមហ៊ុន Canon សំរាប់តំហែទាំគ្រប់ផលិតផល Canon។ ក្រុមហ៊ុន i-Qlick មានអាស័យដ្ឋាននៅអគារ លេខ 146 មហាវិថី ព្រះសីហនុ ភ្នំពេញ។ យើងខ្ញុំរង់ចាំស្វាគមន៍ បំរើលោកអ្នកជាមួយបុគ្គលិក ជំនាញដ៏រស់រាយរាក់ទាក់ជានិច្ច។

សំរាប់ព័ត៌មានបន្ថែមសូមចូលទៅគេហទំព័រ www.i-qlick.comរឺ ទាក់ទង៖

ឈ្មោះ

Liwen Tan,នាយកទីផ្សារផ្នែកផ្សព្វផ្សាយ

ក្រុមហ៊ុន

i-Qlick Marketing Co., Ltd.

ទូរស័ព្ទ

+855 (0) 12 926 850

អ៊ីម៉ែល

[email protected]

ឈ្មោះ

សៅកត្យាទីតូ

បុគ្គលិកជំនាញទីផ្សារផ្នែកផ្សព្វផ្សាយ

ទូរស័ព្ទ

+855 (0) 12 798 464

អ៊ីម៉ែល

[email protected]





បញ្ចូលអត្ថបទ ដោយម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]