មានបណ្តាញផ្សព្វផ្សាយជាច្រើនតែងតែ ដាស់តឿនជារឿយៗ កុំអោយសេពគប់ជាមួយគ្រឿនញៀន ប៉ុន្តែនៅតែមានយុវវ័យ មួយចំនួន សេពគប់ដដែល ហើយកាលពីពេលថ្មីៗ នេះមានយុវវជនញៀនថ្នាំម្នាក់ មិនអាចមានសង្ឃឹមរស់ព្រោះតែ គេញៀនថ្នាំដល់កំរិតធ្ងន់ទៅហើយ។

យុវវជនម្នាក់ដែលមានឈ្មោះថា Wu Guilin ត្រូវបានមន្ទីរពេទ្យ ខេត្ត Guangdong បញ្ចូនចេញពីមន្ទីរពេទ្យវិញដោយសារតែ រូបគេបានញៀនថ្នាំរហូតដល់ជួយលែងកើត។ ក្នុងអំឡុងពេលចុងក្រោយរបស់គេ គេបានសំណូមពរអោយ អ្នកកាសែតថតពី ជិវិតរបស់គេ ហើយជួយផ្សព្វផ្សាយទៅដល់ យុវវ័យផ្សេងទៀតដើម្បី កុំអោយដើរផ្លូវខុសដូចជារូបគេ។

ខាងក្រោមនេះគឺជារូបថតមួយចំនួននៃ ដំណាក់កាលជីវិតចុងក្រោយរបស់ Wu Guilin

ថ្ងៃទី ១៨ ខែ មេសា Wu ងើបឡើងនាពេលព្រឹកដោយ មានកំទេចផេះបារីជាច្រើន នៅលើឥដ្ឋ

Wu បានបង្ហាញរូបឥន្ទ្រីដែលគេបានសាក់កាលពីគេ នៅមានសុខភាពល្អ

ថ្ងៃទី​ ២២ ខែមេសា រូបគេបានដេកទាំងខ្លួនគ្មានខោ និងក្តីឈឺចាប់

ប៉ូលិសបានបញ្ចូនរូបគេមកបន្ទប់ស្នាក់នៅរបស់គេវិញ

ថ្ងៃទី ២៤ ខែមេសា រូបគេនិយាយថា រូបគេត្រូវការគ្រឿងញៀនដើម្បី បំបាត់ការឈឺចាប់

ប៉ូលិសបានសម្រេចចិត្តយកគ្រឿនញៀនមកអោយគេ ហើយគេបានបង្ហាញអ្នកកាសែតថា របស់នេះហើយដែលបានបំផ្លាញជីវិតរបស់គេ​

ថ្ងៃទី ៥ ខែឧសភា រាងកាយគេកាន់តែទ្រុឌទ្រោមខ្លាំង

រូបគេបានសរសេរបណ្តាំចុងក្រោយអោយ យុវវ័យទាំងអស់កុំអោយប្រើប្រាស់គ្រឿងញៀន

ថ្ងៃទី ១០ ខែឧសភា គេបានឃើញ Wu ដេកស្លាប់នៅក្នុងបន្ទប់របស់គេ

ដោយបន្សល់តែខោ និង សារ៉ាងគ្រឿងញៀនតែប៉ុន្នោះ

តើប្រិយមិត្តយល់យ៉ាងណាដែរ ?

ដោយ ៖ អម្រិត

ខ្មែរឡូត

សូមប្រិយមិត្តជួយចុច add comment ដើម្បីបញ្ចេញមតិ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]