ការប្រកួតបាល់ទាត់ក្របខ័ណ្ឌ Premier League របស់ចក្រភពអង់គ្លេស បានឈានចូលមកដល់ សប្តាហ៍ទី ៣៧ ហើយ ដោយប្រកួតម្សិលមិញនេះ ក្រុមមេឃខៀវ Man CITY បានបំបាក់ម្ចាស់ផ្ទះ Everton ២ទល់នឹង៣ ឡើងទៅកំពូលតារាង ដោយដេញក្រុមហង្សក្រហម អោយធ្លាក់មកលេខ ២ វិញ កន្លងទៅនេះ។

នាទឺកដី Goodison Park ជាមួយទស្សនិកជនជិត ៤ ម៉ឺននាក់ ក្រុមម្ចាស់ផ្ទះ Everton បាននាំមុខមុន នៅនាទីទី ១១ ដោយកីឡាករ Barkley ប៉ុន្តែក្រុមភ្ញៀវវាយបកផ្ទួនៗ បានពីរគ្រាប់មកវិញ ដោយគ្រាប់ទីមួយ ដោយខ្សែប្រយុទ្ធ Agüero នៅនាទីទី ២២ និងគ្រាប់ទីពីរ ដោយខ្សែប្រយុទ្ធ Džeko នៅនាទីទី ៤៨ ជួយអោយលទ្ធផល ចប់តង់ទីមួយ Everton ១ Man CITY ២។




លុះឈានចូលមកដល់តង់ទីពីរវិញ ក្រុមភ្ញៀវបន្ថែមបានមួយគ្រាប់ទៀត ដោយខ្សែប្រយុទ្ធ Džeko ដដែល នៅនាទីទី ៤៨ ប៉ុន្តែក្រុមម្ចាស់ផ្ទះមិនអាចនៅស្ងៀម តាមបានមួយគ្រាប់មកវិញ ដោយខ្សែប្រយុទ្ធ Lukaku នៅនាទីទី ៦៥ ប៉ុន្តែអ្វីៗហួសពេលទៅហើយ ដោយក្រុមម្ចាស់ផ្ទះ Everton ចាញ់ក្រុមមេឃខៀវ Man CITY ២ទល់នឹង៣។

 *** វីដេអូ ***

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន Man CITY ឡើងទៅកំពូលតារាង មាន ៨០ ពិន្ទុ ស្មើហង្សក្រហម ប៉ុន្តែគ្រាប់បាល់ទូទាត់ មានច្រើនជាង ដោយបណ្តេញហង្សក្រហម អោយធ្លាក់មកលេខពីរ។ លើសពីនេះទៅទៀតនោះ បើក្រុមតោខៀវ Chelsea ឈ្នះក្រុមភ្ញៀវ Norwich នាយប់ថ្ងៃអាទិត្យនេះ នោះហង្សក្រហមនឹងធ្លាក់ទៅលេខ ៣ វិញទៀត ដោយតោខៀវ Chelsea នឹងឡើងមកលេខ ២។ ដូចនេះ ប៉ុន្មានប្រកួតចុងក្រោយ ដ៍ស្វិតស្វាញនេះ ពិតជាទាក់ទាញអារម្មណ៍ ដោយក្រុមប្រជែងជើងឯក ធំៗមានដូចជា Man CITY, Liverpool និង Chelsea។

-តារាងការប្រកួត-


-តារាងលទ្ធផល-


-តារាងចំណាត់ថ្នាក់-

តើប្រិយមិត្តយល់ថា ក្រុមណានឹងគ្រងតំណែងជើងឯក?

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]